មុខសញ្ញាលួចខ្សែភ្លើងយ៉ាងសកម្មម្នាក់ត្រូវបាននគរបាលស្រុករតនមណ្ឌលស្រាវជ្រាវបង្រ្កាបបាន

ចែករំលែក៖

ខេត្តបាត់ដំបង÷ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២៦ ស្រប តាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយមានការចង្អុលទិសដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ផាន់ ឡុង អធិការនគរបាលស្រុករតនមណ្ឌលស្តីទី បានដឹកនាំកម្លាំងផ្នែកជំនាញ

ព្រហ្មទ័ណ្ឌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្តៅ អណ្តើកហែប បានធ្វើការស្រាវជ្រាវរហូតឈានទៅឃាត់ ខ្លួនជនសង័្សយម្នាក់ករណីលួចខ្សែភ្លើង។

 

មន្ត្រីនគរបាលឲ្យដឹងថា ជនសង្ស័យឈ្មោះ ឃឹម ឃឿប ភេទប្រុសអាយុ៤៧ឆ្នាំទីលំនៅ បច្ចុប្បន្នភូមិព្រៃអំពរ ឃុំអណ្ដើកហែបស្រុករតនមណ្ឌល ខេត្តបាត់ដំបង។បន្ទាប់ ពីសមត្ថកិច្ច បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋឈ្មោះគង់ វ៉ាន់នេតភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិភូមិស្តៅឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបងថាមានសកម្មភាពលួចកាត់យកខ្សែភ្លើងក្នុងមូលដ្ឋាន បង្កឱ្យមានការ បារម្ភចំពោះការបាត់បង់ជាបន្តបន្ទាប់ ។

 

ក្នុងពេលនាំខ្លួនមកសាកសួរជនសង័្សយបានឆ្លើយសារភាពថា ខ្លួនគេធ្លាប់បានធ្វើសកម្មភាពលួចកាត់យកខ្សែភ្លើងរបស់ប្រជាពលរដ្ឋចំនួន០៥ លើកកន្លងមកហើយ ក្នុងនោះនៅឃុំស្តៅ០១លើកនិង ឃុំអណ្តើកហែប ០៤លើក ដែលលើកទី០៦នេះត្រូវសមត្ថកិច្ចចាប់បានដោយដកហូតរួម មាន៖

 

-កាំបិតខ្វែវចំនួន ០១

-កណ្តៀវដងឬស្សីប្រវែងប្រហែល០២ម៉ែត្រ

-ខ្សែភ្លើងចំនួន០៤ដុំ

-កន្ត្រៃកាត់មែកឈើចំនួន០២

-កន្ត្រៃកាត់ដែកចំនួន០១

-កន្ត្រៃកាត់ក្រដាសចំនួន០១

-កំាបិតកាត់ចំនួន០១

-ទុណឺវីស ចំនួន០១

 

ពេលនេះសមត្ថកិច្ចបាននិងកំពុងរៀបចំបញ្ជូនមកការិយាល័យជំនាញដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print