កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បន្តប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់នៅស្រុកគិរីវង់

ចែករំលែក៖

ខេត្តតាកែវ៖ កងរាជអាវុធហត្ថខេត្តតាកែវបានឱ្យដឹងនៅថ្ងៃទី២៨ ខែសីហាថា ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពី លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពី លោក ឯក ឆេងហួត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ កម្លាំងកងរាជអាវុធហត្ថបានចុះបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់នៅស្រុកគិរីវង់។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ១៦:៣០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ កន្លងទៅ ដឹកនាំដោយ លោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន ដោយមានកិច្ចសហការរវាងកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកគិរីវង់ ចុះអន្តរាគមន៍ និងបង្ក្រាបនៅចំណុចភូមិបាម ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ។

ជាលទ្ធផលនៃប្រតិបត្តិការ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ជុំ ធឿន (ហៅ គុក) ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបាម ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ។

ជាមួយគ្នានេះ កម្លាំងជំនាញបានដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា (សង្ស័យជាថ្នាំញៀន) ចំនួន ១ កញ្ចប់ (ទម្ងន់ ០៥.៤៦ ក្រាម ថ្លឹងទាំងសំបកថង់) ទូរស័ព្ទដៃចំនួន ១ គ្រឿងបច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងវត្ថុតាង ត្រូវបានការិយាល័យជំនាញនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ កំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print