កំលាំងនគរបាលឃាត់ខ្លួនកូនប្រុស”អកតញ្ញូ”ករណីគំរាមសម្លាប់ម្ដាយបង្កើត

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នាថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.​ស. ២៥៧០​ ត្រូវ​នឹង ថ្ងៃទី២៨ ខែសីហា ឆ្នាំ២​០២​៦​ កំលាំ​ងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួ​ចបានឃាត់កូន​”អកតញ្ញូ” ករណីគំរាមសម្លាប់ម្ដាយ​ បង្កើ​តក្រោយទទួលបានបណ្ដឹ​ងពីឈ្មោះ លី សាអ៊ុំ ភេទស្រី អាយុ៦២ឆ្នាំ រស់នៅភូមិត្រពាំងស្ដុកគ្រួ ឃុំអូរ ស្រុកភ្នំស្រួច ដែលប្ដឹងឈ្មោះ ដួង ស៉ីណាត ភេទប្រុស អាយុ​៣៨ឆ្នាំ (ត្រូវជាកូនបង្កើត)រស់នៅផ្ទះក្នុងបន្ទុកម្ដាយ​។

ជនសង្ស័យ​បានសុំលុយម្ដាយចំនួ​ន​ ​១០,០០០​ (មួយម៉ឺន​រៀល) និងបា​នចាប់មាន់មេក្រាបពង១ក្បា​ល​ទៀត​យកទៅសម្លាប់ធ្វើម្ហូប។ ពេលនោះម្ដាយបានស្រែកសួរថា​ តេីឯងយកលុយ​ហេីយ ម្ដេចចាប់មេមាន់ធ្វើអីទៀត ស្រាប់តែជនសង្ស័យកេីតជាក្ដីខឹងនឹងម្ដាយភ្លាម​ បានស្រែកជេរម្ដាយនិងគំរាមថាសម្លាប់ចោល​ ។

នៅពេលសមត្ថកិច្ចបានសាកសួរ​ឈ្មោះ ដួង ស៉ីណាត បានឆ្លេីយថា​ ខ្លួនពិតជា​បានធ្វើសកម្មភាពដូចបានរៀបរាប់​របស់ម្ដាយពិតមែន​ មកពីកំហឹងនៃការសន្យារបស់ពួកម៉ាករង់ចាំមាន់យកទៅជប់លៀង​។ ជនសង្ស័យ ដួង សុីណាត ធ្លាប់ឋិតនៅក្នុងមណ្ឌ​លអប់រំកែប្រែនិងបន្សាបគ្រឿងញៀន​ ចំនួន៦លើកមកហេីយ​ តែ​មិនកែនោះទេ ក្រោ​យពេលត្រឡប់មកវិញនៅតែកេីតមានចរិកបែប​នេះ​គំរាមសម្លាប់ជាញឹកញ៉ាប់។

សមត្ថកិច្ចនគរបាលធ្វេីការដកហូតវត្ថុតាងមានកាំបិត ផ្គាក់១ដើម និង កាំបិតបុ័ងតោ​ ១​ ជាឧបករណ៍គំរាមសម្លាប់ម្ដាយ​ ។ បច្ចុប្បន្នបានបញ្ជូនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកដេីម្បីបន្ដនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print