គាស់ទូចម្រោះទឹកស្អាតលួចយកលុយបានសម្រេចម្ចាស់មើលឃើញតាមដេញចាប់បានមកវិញ រួចប្រគល់ជូនសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពគាស់ទូចម្រោះទឹកស្អាតលួចយកលុយបានសម្រេច តែម្ចាស់ទូមើលឃើញតាមកាមេរ៉ាសុវត្ថិភាពក៏ តាមដេញចាប់បានមកវិញ រួចប្រគល់ជនសង្ស័យជូនសមត្ថកិច្ច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងជិត១យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ នៅត្រង់ចំណុចមុខផ្ទះពលរដ្ឋមួយកន្លែង តាមបណ្ដោយផ្លូវបេតុងដែលស្ថិតនៅក្នុងភូមិស្នែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពពីម្ចាសផ្ទះបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនសង្ស័យខាងលើបានដើរមកធ្វើសកម្មភាពគាស់ទូចម្រោះទឹកស្អាតដែលដាក់នៅមុខផ្ទះ។ពេលជនសង្ស័យកំពុងតែធ្វើសកម្មភាពម្ចាស់ផ្ទះបានមើលឃើញតាមកាមេរ៉ាសុវត្តិភាពក៏ចេញមកមើល ពេលនោះជនសង្ស័យបានរត់គេចខ្លួន ប៉ុន្តែត្រូវម្ចាស់ផ្ទះដេញចាប់បានមកវិញ រួចក៏ទាក់ទងទៅសមត្ថកិច្ចឲ្យចុះមកទទួលដើម្បីយកទៅសាកសួរតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចបានបញ្ជូនជនសង្ស័យមកប៉ុស្តិ៍នគបាលរដ្ឋបាលអូរបែកក្អម ដើម្បីធ្វើការសាកសួរនិងបន្តទៅតាមនីតិវិធី៕ ដោយ៖ សីហា សែនសុខ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print