ខេត្តតាកែវ ÷ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នេះ
ដោយទទួលបានបទបញ្ជាពី លោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ដោយលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ លោក វរសេនីយ៍ឯក កែន វណ្ណៈ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តតាកែវ ចុះបង្ក្រាបករណីក្លែង ឯកសណ្ឋានយោធា និង បទឆបោក នៅចំណុចភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។
ករណីនេះកម្លាំង មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ មាស វិជ័យ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ (មិនពិតប្រាកដ) រស់នៅភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។
ដកហូតវត្ថុតាងរួមមាន :
– អាវប៉ារ៉ាដៃវែង ០១
– ខោប៉ារ៉ាដៃវែង០១
– អាវយឺតដៃវែងប៉ារ៉ាចំនួន០១
– មួកចំនួន០១
– ខ្សែក្រវ៉ាត់ចំនួន០១ ខ្សែ
– ទូរស័ព្ទដៃចំនួន ០១ គ្រឿង ម៉ាកRedmi
– ម៉ូតូចំនួន ០១គ្រឿង ម៉ាកសង់c125 ពាក់ផ្លាកលេខ 1LG-8284 សេរ៊ីឆ្នាំ2019
បច្ចប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធីច្បាប់៕










