ភ្នំពេញ៖ អាជ្ញាធរមីនកម្ពុជា បានចេញសេចក្ដីជូនដំណឹង គោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ បានទទួលការអនុម័តក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។ ជាមួយគ្នានេះ អាជ្ញាធរមីន នឹងរៀបចំពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ គោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦- ២០៣៥ ក្រោមអធិបតីភាព លោក លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធា នទី១ អាជ្ញាធរមីន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំ C អគារមិត្តភាព ទីស្តីការគណៈរដ្ឋមន្ត្រី។
ពិធីប្រកាសផ្សព្វផ្សាយនេះ រៀបចំឡើងក្នុងគោល បំណងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់សាធារណជនឱ្យបានយល់ដឹង និងជ្រួតជ្រាបអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលស្តីពី សកម្មភាពមីន ដែលស្ថិតនៅគោលដៅទី១៨ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០ ហើយគោលនយោបាយនេះគឺជាផែនទីបង្ហាញផ្លូវសម្រាប់តម្រង់ទិសក្នុងការរៀបចំផែនការសកម្មភាព និងយុទ្ធសាស្ត្រនានា នៃវិស័យសកម្មភាពមីន ដែលចូលរួមចំណែកសំខាន់ក្នុងការសម្រេចគោលដៅ កាត់បន្ថយភាពក្រីក្រ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ សេចក្តីដូចបានជម្រាបជូនខាងលើសូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕
ដោយ ៖ សំរិត









