ខេត្តព្រះសីហនុ៖ កម្លាំងសមត្ថកិច្ចជំនាញ នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា យោងតាមបញ្ជាដឹកនាំរបស់ លោកនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី លោកឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ និងដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ បានចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ឡ.ស.ម ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ យកមកអនុវត្តច្បាប់។
សូមជម្រាបជូនថា ជនសង្ស័យរូបនេះបានឆាតជាសម្លេងតាមរយៈបណ្តាញសង្គមហ្វេសប៊ុកក្នុងន័យជេរប្រមាថដល់កងទ័ពដែលធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តកងទ័ពយ៉ាងធ្ងន់ធ្ងរ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ។
បច្ចុប្បន្នជនសង្ស័យឈ្មោះ ឡ.ស.ម ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦នេះ ត្រូវសមត្ថកិច្ចជំនាញបញ្ជូនខ្លួន ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី៕ដោយ៖តារា










