ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦នេះ បានកើតឡើងចំនួន ៦លើក បណ្តាលឱ្យមនុស្សស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ៩នាក់។
របាយការណ៍ដដែលបន្តថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ដល់ម៉ោង ១៤៖០០ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦) បានកើតឡើងចំនួន ៦លើក (យប់ ៤លើក) បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ (ស្រី ១នាក់), រងរបួសសរុប ៩នាក់ (ស្រី ១នាក់), រងរបួសធ្ងន់ ៦នាក់ (ស្រី ១នាក់), រងរបួសស្រាល ៣នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ៦នាក់ (យប់ ៥នាក់)។
យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ៣លើក (ស្លាប់ ១នាក់, របួសធ្ងន់ ៤នាក់, របួសស្រាល ១នាក់) និងមិនគោរពសិទ្ឋិ ៣លើក (ស្លាប់ ១នាក់, របួសធ្ងន់ ៤នាក់, របួសស្រាល ២នាក់)៕ដោយ៖តារា










