ក្រុមក្មេងទំនើងដែលជិះម៉ូតូពេញផ្លូវ និងបង្កអំពើហិង្សានៅក្នុងខណ្ឌពោធិ៍សែនជ័យ ចំនួន០២ករណីផ្សេងគ្នា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនចំនួន០៧នាក់

ចែករំលែក៖

ភ្នំពេញ÷ករណីទី១: ហិង្សាដោយចេតនា (យកជើងធាក់ចង្កូតម៉ូតូ)នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ២៣:៤០នាទី  នៅចំណុចតាមបណ្តោយផ្លូវ៣០ ម៉ែត្រ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែន ឃាត់ខ្លួនចំនួន០៣នាក់។ វត្ថុតាងចាប់យក: ម៉ូតូម៉ាក SUZUKI NEX DIGI ពណ៌ទឹកប្រាក់ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ តាកែវ 1AE-2780 (មធ្យោបាយជន សង្ស័យជិះធ្វើសកម្មភាព )។ សម្ភារៈដកហូត:  ទូរស័ព្ទម៉ាក IPHONE 15 PRO MAX  ពណ៌ទឹកប្រាក់, ទូរស័ព្ទម៉ាក IPHONE XS MAX  ពណ៌ផ្កាឈូក, ទូរស័ព្ទម៉ាក IPHONE XS MAX  ពណ៌ខ្មៅ ។

ករណីទី២: ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (វាយគ្នាទៅវិញទៅមក) នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០២៦ វេលាម៉ោង២:៣០នាទី នៅចំណុចតាមបណ្តោយផ្លូវមហាវិថីចោមចៅ ភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនចំនួន ០៤នាក់។ វត្ថុតាងចាប់យក: កាំបិតបុ័ងតោចំនួន១ដើម, កាំបិតកែច្នៃ ដងឈើ ចំនួន១ដើម, ដំបងឈើមូលចំនួន១ដើម។

...

បច្ចុប្បន្នក្រុមក្មេងទំនើង និងវត្ថុតាង ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print