យ៉ាងហោចណាស់មានមនុស្ស ៧ នាក់បានស្លាប់ និង ២៣ នាក់បាត់ខ្លួន បន្ទាប់ពីសាឡាងដឹកអ្នកដំណើរ និងសមាជិកនាវិកប្រហែល ២៧០ នាក់បានក្រឡាប់នៅឆ្នេរសមុទ្រភាគខាងជើងនៃប្រទេសស៊ីប (Cyprus)នៅថ្ងៃទី ៣០ ខែសីហា។
យោងតាមអាជ្ញាធរ សាឡាងឯកជនបានចាកចេញពីកំពង់ផែ Kyrenia នៅម៉ោង ១២:៣០ រសៀល (ម៉ោងក្នុងស្រុក) ហើយមិនយូរប៉ុន្មានបានចាប់ផ្តើមលិចដោយមិនដឹងមូលហេតុ។ សាឡាងនេះកំពុងធ្វើដំណើរទៅកាន់កំពង់ផែ Tasucu ក្នុងខេត្ត Mersin ប្រទេសទួរគី។
ហេតុការណ៍នេះបានកើតឡើងនៅឆ្នេរសមុទ្រ Kyrenia ដែលជាទីក្រុងរមណីយដ្ឋានដ៏ពេញនិយមសម្រាប់ទាំងអ្នកស្រុក និងអ្នកទេសចរ។
លោក Tufan Erhurman មេដឹកនាំសហគមន៍ស៊ីបទួរគី បាននិយាយថា មនុស្ស ២៣៧ នាក់ត្រូវបានជួយសង្គ្រោះ ខណៈដែល ៧ នាក់បានស្លាប់ និង ២៣ នាក់បានបាត់ខ្លួន។
លោក Erhurman បានថ្លែងនៅក្នុងការផ្សាយផ្ទាល់នៅលើ CNN Turk ថា “យើងបាននាំយកមនុស្ស ២៣៧ នាក់មកលើគោកដោយសុវត្ថភាព។ ទោះជាយ៉ាងណាក៏ដោយ យើងក៏បានរកឃើញមនុស្ស ៧ នាក់ស្លាប់ផងដែរ។ យើងមានការសោកសៅយ៉ាងខ្លាំងចំពោះរឿងនេះ”។
វីដេអូបង្ហាញពីមនុស្សដែលពាក់អាវការពារជីវិតពណ៌ក្រហមកំពុងអង្គុយ ឬឈរនៅលើសាឡាងដែលក្រឡាប់ ខណៈដែលអាជ្ញាធរបានចល័តកងឆ្មាំសមុទ្រ និងនាវាឯកជនដើម្បីជួយនាំពួកគេឡើងច្រាំង៕

រូបថត: dantri









