នគរបាលខណ្ឌទួលគោកឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចកាត់កន្ទុយម៉ាស៊ីនត្រជាក់ចំនួន០១គ្រឿងម៉ាក Hisense

ចែករំលែក៖

ភ្នំពេញ÷ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០១:២០នាទីរំលងអាធ្រាត្រ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមគរ នៃអធិការដ្ឋាននគរបាលខណ្ឌ ទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១ នាក់ ពីបទលួច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (លួចកាត់កន្ទុយម៉ាស៊ីនត្រជាក់ចំនួន០១គ្រឿងម៉ាក Hisense) ឃាត់ខ្លួននិងប្រព្រឹត្តបទល្មើសនៅចំណុចផ្ទះលេខ៧៣ ផ្លូវលេខ២១៧ ភូមិ៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

 

មន្ត្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ធឿន សេងហៀក ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ មិនពិត ប្រាកដ ស្នាក់នៅ មិនពិតប្រាកដ មានទីកន្លែងកំណើត ភូមិគ្រួស ឃុំឌឿងវី ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ។

(មានសារធាតុញៀនក្នុងទឹកនោម)

 

*វត្ថុតាំងចាប់យក

-ដង្កាប់ចំនួន០១ (ជារបស់ជនសង្ស័យដែលបានយកធ្វើសកម្មភាពលួចកាត់កន្ទុយម៉ាស៊ីនត្រជាក់របស់ជនរងគ្រោះនៅពេលកើតហេតុ)

-កន្ទុយម៉ាស៊ីនត្រជាក់ចំនួន០១គ្រឿងម៉ាក Hisense (ជារបស់ជនរងគ្រោះដែលត្រូវបានជនសង្ស័យធ្វើសកម្មភាពលួចកាត់នៅពេលកើតហេតុ និងបានប្រគល់ជូនជនរងគ្រោះវិញតាមពាក្យស្នើសុំ)

 

ជនរងគ្រោះឈ្មោះ ហែម វណ្ណរិទ្ធ ភេទប្រុស អាយុ៦៥ឆ្នាំ មុនរបរ ក្រុមប្រឹក្សាសង្កាត់ផ្សារដើមគរ ស្នាក់នៅ ផ្ទះលេខ៧៣ ផ្លូវលេខ២១៧ ភូមិ៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

 

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះ អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print