ភ្នំពេញ÷ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១២៖៤០នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន១នាក់ ត្រង់ចំណុចការ៉ាសសាំងតូតាល់ ផ្លូវទួលពង្រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យពាក់ព័ន្ធនឹងករណី លួចមានស្ថានទម្ងន់ទោស (គាស់បន្ទប់ជួលលួចប្រាក់ និងទូរស័ព្ទ) កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ត្រង់ចំណុចបន្ទប់ជួល ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ប៊ន ដារ៉ា ហៅ រ៉ា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ។។
សម្ភារៈដកហូត៖ ម៉ូតូម៉ាក ហុងដា សង់សេ១២៥ ពណ៌ខ្មៅ ឆ្នាំផលិត២០២៤ ពាក់ស្លាកលេខ ភ្នំពេញ 1MD-5761។ បច្ចុប្បន្នកម្លាំងជំនាញនាំជនសង្ស័យខាងលើយកមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕
ដោយ៖ សុរិយា










