ឃាត់ជនជាតិចិនសរុប១០នាក់ជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា “Online Scams” ចំនួន ០៤នាក់ និងអ្នកស្នាក់នៅគ្មានលិខិតឆ្លងដែនត្រឹម ត្រូវចំនួន ០៦នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ÷ សមត្ថកិច្ចឲ្យដឹងថា នៅថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០២៦ អនុវត្តតាមការណែនាំរបស់អភិបាលខេត្ត កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ សម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះធ្វើរដ្ឋបាលចំហទីតាំងផ្ទះល្វែង​ចំនួន​ ០៣ទីតាំង(ក្នុងប្លុកតែមួយ)​ បានរកឃើញសម្ភារៈ និងវត្ថុជាឧបករណ៍អេឡិចត្រូនិចជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ព្រមទាំងរកឃេីញជនបរទេសស្នាក់នៅគ្មានលិខិតឆ្លងដែនត្រឹមត្រូវ​ ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

នៅក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងជំនាញបានសម្រេចដកហូតវត្ថុតាងរួមមាន៖
-កុំព្យូទ័រយួរដៃ(Laptop) ចំនួន ០៤គ្រឿង
-ទូរស័ព្ទដៃចំនួន ១១៨គ្រឿង
-អាយផេត(Tablet) ចំនួន​ ០១គ្រឿង។

ជាមួយគ្នានោះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនជាតិចិនសរុបចំនួន ១០នាក់​ ស្រី​ ០២នាក់​ ក្នុងនោះ​ អ្នកជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា “Online Scams”​ ចំនួន​ ០៤នាក់(គ្មានលិខិតឆ្លងដែន​ ០១នាក់)​ និងអ្នកស្នាក់នៅគ្មានលិខិតឆ្លងដែន​ត្រឹមត្រូវ​ចំនួន​ ០៦នាក់​ ស្រី​ ០២នាក់​។

ជនសង្ស័យទាំង១០នាក់ រួមជាមួយវត្ថុតាងបញ្ជូនទៅ កាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print