នគរបាលបង្ក្រាបករណីគ្រឿងញៀនមួយគ្រួសារឃាត់ខ្លួនជនសង្ស័យបីនាក់

ចែករំលែក៖

ខេត្តកណ្ដាល÷ កម្លាំងនគរបាលបានចុះបង្ក្រាបករណីរក្សាទុកនិងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក) ទៅលើគ្រួសារមួយដែលមានសមាជិក៣នាក់ជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនទាំងអស់គ្នា។

ប្រភពបានឱ្យដឹងថា នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង១១ និង៣០នាទី នៅផ្ទះជនសង្ស័យឈ្មោះ ទូច ផល្លី ហៅតុញ ស្ថិតនៅភូមិអង្គសំណាង ឃុំពេីក ស្រុកអង្គស្នួល ខេត្តកណ្ដាល កម្លាំងសមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់។

 

ជនសង្ស័យចំនួន០៣នាក់ មានសារធាតុញៀនក្នុងទឹកនោម(+) ១-ឈ្មោះ ទូច ផល្លី ហៅតុញ ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិអង្គសំណាង ឃុំពេីក ស្រុកអង្គស្នួល ជាអ្នកចាត់ចែង សម្រួល រក្សាទុក និងប្រើប្រាស់ច្រេីនលេីកប្រហែល២ឆ្នាំ ។ ២-ឈ្មោះ ឈិន វិចិត្រ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិអង្គសំណាង ឃុំពេីក ស្រុកអង្គស្នួល ខេត្កកណ្តាល (ប្រេីប្រាស់ច្រេីនលេីកប្រហែល៥ឆ្នាំ)និង៣-ឈ្មោះ ផល្លី ពិសិដ្ឋ ហៅតយ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិអង្គសំណាង ឃុំពេីក ស្រុកអង្គស្នួល ខេត្កកណ្តាល (ប្រេីប្រាស់ច្រេីនលេីកប្រហែល១ឆ្នាំ)ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល០១លេីក រយៈពេល០៥ឆ្នាំ ពីបទលួចមានស្ថានទម្ងន់ទោស(ឆក់)។

 

+វត្ថុតាងដកហូត៖

-ម្សៅក្រាមសថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ០១កញ្ចប់តូច ទម្ងន់០,២១ក្រាម។

-ទូរសព្ទដៃ០១គ្រឿង (ម៉ាកNokia ចុចពិល ពណ៌ខៀវ)

-សម្ភារប្រេីប្រាស់គ្រឿងញៀនមួយចំនួន។

 

បច្ចុប្បន្នចំពោះករណីនេះ កម្លាំងផ្នែកជំនាញ កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print