បង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) រកឃើញសម្ភារបទល្មើស មួយចំនួន ក្នុងខណ្ឌចំការមន

ចែករំលែក៖

ភ្នំពេញ÷ ថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមការយកចិត្តទុកដាក់ និងការអនុវត្តយ៉ាងម៉ឺងម៉ាត់ពីសំណាក់ លោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ ក្រុមការងារចម្រុះដឹកនាំផ្ទាល់ដោយ លោក ម៉ៅ បូណែត អភិបាលរងខណ្ឌ ព្រមទាំងមានការសម្របសម្រួលផ្លូវច្បាប់ពី លោក វ៉ិត មឃៈ ព្រះរាជអាជ្ញារង បានចុះត្រួតពិនិត្យរដ្ឋបាលទីតាំងអគារ CaSa By Meridian (សង្កាត់ទន្លេបាសាក់) ដើម្បីបោសសម្អាតបទល្មើសបច្ចេកវិទ្យា។

 

លទ្ធផលនៃប្រតិបត្តិការជាក់ស្តែង៖

-គោលដៅត្រួតពិនិត្យ៖ អគារ CaSa By Meridian (០២អគារ A&B, កម្ពស់ ២៨ជាន់, ស្មើនឹង ៥១២បន្ទប់)។

-ការពិនិត្យរដ្ឋបាល៖ រកឃើញមនុស្សស្នាក់នៅសរុប ១៤០នាក់ (ស្រី ៥២នាក់) មាន ០៧សញ្ជាតិ ដោយជនបរទេសមានលិខិតឆ្លងដែន និងទិដ្ឋាការត្រឹមត្រូវ (ជនបរទេសស្នាក់នៅខុសច្បាប់៖ ០០នាក់)។

-ការរកឃើញបទល្មើស (Online Scams៖ ០១ ទីតាំង)បន្ទប់ ចំនួន១ (ជាន់ទី៩): រកឃើញកុំព្យូទ័រ All-in-One ២០គ្រឿង, ទូរស័ព្ទដៃ ១៣គ្រឿង និងរ៉ោតទ័រ ០១ (ក្លែងការលក់ផលិតផល)។ បន្ទប់ ចំនួន១ (ជាន់ទី១២): រកឃើញកុំព្យូទ័រ All-in-One ២២គ្រឿង និងរ៉ោតទ័រ ០១ (ក្លែងឯកសារអាជ្ញាធរ…)។

 

វិធានការច្បាប់អាជ្ញាធរជំនាញបានប្រមូលសម្ភារវត្ថុតាងត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី និងបានសម្រេច បិទឃ្លុំបន្ទប់ទាំង០២ ជាបណ្តោះអាសន្ន។

 

រដ្ឋបាលខណ្ឌចំការមន សូមប្រជាពលរដ្ឋ និងសាធារណជនមេត្តាជួយចូលរួមសហការផ្តល់ព័ត៌មានដល់សមត្ថកិច្ច ដើម្បីរួមចំណែកថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋានយើងឱ្យកាន់តែល្អប្រសើរថែមទៀត៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print