ចុះបង្រាបទីតាំងសង្ស័យលួចបង្កប់បទល្មើសឆបោក Online Scames នៅខណ្ឌបឹងកេងកង

ចែករំលែក៖

ភ្នំពេញ÷ នៅថ្ងៃទី០១.០៩.២០២៦ ម៉ោង ១៥:៣០នាទី គណះបញ្ជាការខណ្ឌបឹងកេងកង ដឹកនាំដោយ លោកសុខ សម្បតិ្ត អភិបាលខណ្ឌបឹងកេងកង សហការជាមួយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះបង្រ្កាបទីតាំងលួចប្រព្រឹត្តបទល្មើល Online Scan ប្រព្រឹត្តនៅចំណុចផ្ទះលេខ៥BE០ ផ្លូវលេខ២៩៦ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង :

I-លទ្ធផលបង្ក្រាប
+ ឃាត់ខ្លួនជនជាតិបង់ក្លាដេស ចំនួន ១៨នាក់ ស្រី ១នាក់
+ វត្ថុតាងរួមមាន៖
– កុំព្យូទ័រ Allin one ចំនួន ១៧គ្រឿង
– កុំព្យូទ័រយួរដៃចំនួន១គ្រឿង
– ទូរស័ព្ទផ្ទាល់ខ្លួនចំនួន ១៩គ្រឿង
-ទូរសព្ទបទល្មើស៧គ្រឿង
– លិខិតឆ្លងដែន ៥ក្បាល
– ប័ណ្ណការងារ ២ស្លឹក
– ម៉ូតូធំ ១គ្រឿង ម៉ាក YAMAHA R15 ពណ៌ខ្លៅលាយខៀវ ស្លាកលេខ ភ្នំពេញ 1GN- 1774 លទ្ធផលកោសល្យវិច្ឆ័យបឋម។

ក្រុមជនសង្ស័យប្រើប្រាស់ប្រទេសកម្ពុជាលួចលាក់ប្រព្រឹត្តបទល្មើស ដោយប្រើគណនីតេលេក្រាមជាច្រើន ដើម្បីឆបោកបែបវិនិយោគក្លែងក្លាយ ក្រោមរូបភាពអូសទាញឲ្យជនរងដាក់ប្រាក់ ដែលមានគោលដៅទៅប្រទេសបង់ក្លាដេស៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print