ឆ្លងចរន្តអគ្គិសនីឆេះផ្ទះអស់០៧ខ្នង និងម៉ូតូ០២គ្រឿងនៅខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ ៖ គ្រោះអគ្គិភ័យមួយបានឆាបឆេះផ្ទះឈេីប្រក់ស័ង្កសីចំនួន០៧ខ្នងទាំងស្រុង រួមទាំងម៉ូតូចំនួន០២គ្រឿងទៀត ដោយបានបង្កការភ្ញាក់ផ្អេីលនៅវេលាម៉ោង ១៤និង០០នាទីរសៀល ថ្ងៃព្រហស្បតិ៍  ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុច ស្ថិតនៅ  ក្រុម៨ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

      ម្ចាស់ទីតាំងឈ្មោះ មឿង ផល្លី  ភេទស្រី អាយុ ៤៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ: អ្នកអនាម័យ ។

    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនកេីតហេតុគេឃេីញមានផ្ទុះចេញពីផ្ទះឈេីប្រក់ស័ង្កសីខាងលេី ភ្លាមៗក៏មានផ្សែងហុយរួមទាំងអណ្ដាតភ្លេីងឆេះឡេីងយ៉ាងសន្ធោសន្ធៅផ្អេីលដល់អ្នកជិតខាងរួមទាំងអាជ្ញាធរមូលដ្ឋានចុះមកដល់ និងបានទាក់ទងទៅមន្ត្រីជំនាញបង្កា និងសង្គ្រោះអគ្គិភ័យ ចេញរថយន្តមកបាញ់ទឹកពន្លត់ជាច្រេីនគ្រឿង ផងដែរ ។ 

      ក្នុងប្រតិបត្តិការ បង្កា និងសង្គ្រោះអគ្គីភ័យខាងលេី មានរថយន្តពន្លត់អគ្គីភ័យរបស់ការិយាល័យរាជធានីភ្នំពេញចំនួន ១៦គ្រឿង បានប្រេីប្រាស់ទឹកអស់ចំនួន ១៦គ្រឿង ស្មើនឹង ៦៤ម៉ែត្រគូប។ -រថយន្តអគ្គិភ័យកងរាជអាវុធហត្ថចំនួន ០២គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង ១២ម៉ែត្រគូប។ -រថយន្តអគ្គិភ័យបុរីប៉េងចំនួន ០២គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៦ម៉ែត្រគូប។-រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៦ម៉ែត្រគូប ។ ដោយបានពន្លត់ចប់នៅម៉ោង ១៥នឹង០៥នាទីរសៀល នាថ្ងៃខែ ឆ្នាំដដែល។

...

      ចំពោះមូលហេតុដែលបង្កឲ្យមានភ្លេីងឆេះផ្ទះខាងលេី គឺមកពីឆ្លងចរន្តអគ្គិសនី បានធ្វេីឲ្យខូចខាតសម្ភារៈ ឆេះផ្ទះឈើប្រក់ស័ង្កសីចំនួន ០៧ខ្នង, ម៉ូតូចំនួន ០២គ្រឿង រួមទាំងសម្ភារៈប្រើប្រាស់អស់ស្រុង ដោយគ្មានអ្នកស្លាប់ និងរងរបួសឡេីយ ៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print