ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំ ដើម្បីរៀបចំទិវាអក្ខរកម្មជាតិ ៨ កញ្ញា ឆ្នាំ២០២៦ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់គុណភាពអប់រំប្រកបដោយបរិយាបន្ន» ឱ្យប្រព្រឹត្តទៅដោយរលូន និងកុះករ។ខ្លឹមសារសំខាន់ៗនៃសេចក្តីណែនាំ រួមមាន ៖ អាជ្ញាធរមូលដ្ឋាន ស្ថាប័ន និងវិស័យ ឯកជន(ខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ មន្ទីរ គ្រឹះស្ថាន សិក្សា រោងចក្រ ក្រុមហ៊ុន និងផ្សារ) ត្រូវរៀបចំតុបតែងលម្អទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ចងបដា ពាក្យ ស្លោក និងដាក់ភ្លើងពណ៌។ ណែនាំប្រជាពលរដ្ឋឱ្យដោតទង់ជាតិនៅតាមគេហដ្ឋានឱ្យមានរបៀបរៀបរយ ដោយចៀសវាងប្រើប្រាស់ទង់រហែក ឬស្លក់ពណ៌។ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ។ ផ្សព្វផ្សាយសារលិខិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដល់គ្រូបង្រៀន និងសិស្ស-និស្សិត។បំផុសចលនាអាណាព្យាបាលឱ្យបញ្ជូនកូនចៅទៅរៀន សំដៅឱ្យមនុស្សគ្រប់រូបចេះអាន សរសេរ គិតលេខ និងដោះស្រាយបញ្ហាក្នុងជីវភាព។ ផលិតសៀវភៅ បណ្ណផ្នត់ បដា ផ្ទាំងរូបភាព និងអាវយឺតពាក្យស្លោក ដើម្បីផ្សព្វផ្សាយ និងជំរុញការងារអប់រំក្រៅប្រព័ន្ធ។ មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ៖ ណែនាំគ្រប់វត្តអារាមឱ្យរៀបចំតុបតែងលម្អទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ និងភ្លើងពណ៌។ បំផុសចលនាព្រះសង្ឃ និងបព្វជិត ឱ្យចូលរួមអបអរសាទរ និងលើកកម្ពស់សីលធម៌រស់នៅ តាមរយៈការសម្តែងធម៌ទេសនា ៕ ដោយ សំរិត









