ភ្នំពេញ÷ ករណីក្មេងស្ទាវកាក់រថយន្ត ហើយប្រេីហិង្សាលើអ្នកបើកបរថយន្ត នៅចំណុចមុខផ្សារហុង ស៊ុន ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីថ្ងៃទី២៩ ខែសីហា ២០២៦ ត្រូវបានកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនចំនួន០៦នាក់ ដើម្បីអនុវត្តនីតិវិធី។
អនុវត្តតាមបទបញ្ជាពី ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ មានជ័យ ដឹកនាំស្រាវជ្រាវដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកកម្រិតស្រាល បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ឃាត់ខ្លួននៅចំណុចផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រព្រឹត្តបទល្មើសកាលពីយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២៦ នៅចំណុចខាងលើ ។
ជនសង្ស័យឃាត់ខ្លួនចំនួន០៦នាក់រួមមាន៖
១-ឈ្មោះ ព្រីង វិចិត្រ (គ) ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅការដ្ឋានព្រែកហូរ ខេត្តកណ្ដាល។
២-ឈ្មោះ អូន ជីវ័ន្ត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ការដ្ឋានព្រែកហូរ ខេត្តកណ្ដាល ។
៣-ឈ្មោះ ចិន សុពីសី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ការដ្ឋានព្រែកហូរ ខេត្តកណ្ដាល។
៤-ឈ្មោះ ខែត ខាវ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ការដ្ឋានព្រែកហូរ ខេត្តកណ្ដាល។
៥- ឈ្មោះ ងីម ដារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ការដ្នានព្រែកហូរ ខេត្តកណ្ដាល។
៦- ឈ្មោះ ម៉ៅ ចិន ភេទប្រុស អាយុ២៤ឆ្នាំជនជាតិខ្មែរ ស្នាក់នៅការដ្ឋានព្រែកហូរ ខេត្តកណ្ដាល ។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង កម្លាំងការិយាល័យកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
ដោយ៖ សុរិយា










