មន្ត្រីនគរបាលស្រុកអង្គរបុរីបង្ក្រាបករណីគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ៤នាក់ ដោយតាមដល់ក្រុងសំពៅពូន

ចែករំលែក៖

ខេត្តតាកែវ÷មន្ត្រីនគរបាលស្រុកអង្គរបុរីបានឲ្យដឹងនៅរសៀលថ្ងៃទី៤ ខែកញ្ញានេះខែ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវនិងសម្របសម្រួល ពីព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តតាកែវ នៅថ្ងៃពុធ ៥រោចខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង២០និង ០០នាទី លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី បានបញ្ជាកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី ចុះបង្ក្រាបករណីរក្សាទុក និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ (០១ករណី ០២ ទីតាំង) នៅចំណុចស្ថិតក្នុងភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ មានដូចខាងក្រោមៈ

១.ឈ្មោះ ភេ ហាក់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាអី ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ(រក្សាទុកនិងប្រើប្រាស់)និង ២.ឈ្មោះ ជា ជីវ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាអី ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ ( ប្រើប្រាស់)ដោយដកហូតបានវត្ថុតាងមួយចំនួនមានដូចខាងក្រោម៖

១.ម្សៅក្រាមពណ៌សថ្លា ចំនួន ០១កញ្ចប់

២.ទូរស័ព្ទចំនួន ០២គ្រឿង

ក្រោយពីសាកសួរជនសង្ស័យខាងលើរួចសមត្ថកិច្ច បានបន្តនីតិវិធីទៅទីតាំងទី២ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ ២០២៦ វេលាម៉ោង ១០និង០០នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកអង្គរបូរី សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសំពៅពូន នៅចំណុចភូមិកំពង់កុល សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល ឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ៈ

១.ឈ្មោះ ភីន កាន់ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិកំពង់កុល សង្កាត់សំពៅពូន  ក្រុងសំពៅពូន ខេត្តកណ្តាល (ជួញដូរ ប្រើប្រាស់និងកាន់កាប់អាវុធខុសច្បាប់) និង២.ឈ្មោះ ឈិត ឡាយ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃផ្គាំ ឃុំពារាំង ស្រុកពារាំង ខេត្តព្រៃវែង (ដឹកជញ្ជូន និងប្រើប្រាស់)។

 •ដកហូតបានវត្ថុតាងមួយចំនួនមានដូចខាងក្រោម៖

១.ម្សៅក្រាមពណ៌សថ្លា ចំនួន ០១កញ្ចប់

២.ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង

៣.ទូរស័ព្ទចំនួន ០១គ្រឿង

៤.ដាវចំនួន ០៣ដើម

៥.ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

...

ករណីនេះសមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print