ជនជាតិបង់ក្លាដេសម្នាក់មិនស្រួលខ្លួនមិត្តភ័ក្តិបញ្ជូនទៅដល់មន្ទីរពេទ្យស្លាប់បាត់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជាជនជាតិបង់ក្លាដេសខណៈមិនស្រួលខ្លួនក៏ត្រូវបានមិត្តភ័ក្តិហៅរថយន្តសង្គ្រោះមកដឹកយកទៅមន្ទីរពេទ្យបែជាដាច់ខ្យល់ស្លាប់តែម្តង ។

ហេតុការណ៍ នេះបានកេីតឡេីងកាលពីព្រឹកថ្ងៃទី៤ ខែ កញ្ញា ឆ្នាំ ២០២៦ ភូមិ ជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះមានឈ្មោះMD RUBEL ភេទប្រុស កេីតនៅឆ្នាំ២០០៦ ស្នាក់នៅភូមិ ជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

...

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះមានជំងឺប្រចាំកាយខណៈមិនស្រួលខ្លួនមិត្តភ័ក្តិគាត់ក៏ខលសុំរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង បន្ទាប់មករថយន្តក៏បានមកទទួលដឹកយកទៅដល់មន្ទីរពេទ្យជនរងគ្រោះក៏ដាច់ខយល់ស្លាប់បាត់ទៅ។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងជំនាញមកពិនិត្យកោសល្យវិច័យដោយបញ្ជាក់ថាជនរងគ្រោះស្លាប់ដោយគាំងបេះដូង៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print