អគ្គិភ័យ​ឆាបឆេះផ្ទះប្រជាពលរដ្ឋឈើលើថ្មក្រោម០១ខ្នងទាំងស្រុង​នៅខណ្ឌច្បារអំពៅ​

ចែករំលែក៖

​    ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកក្បែខាងនិងសមត្ថកិច្ចជំនាញចេញរថយន្តទៅជួយបាញ់ពន្លត់ជាច្រើនគ្រឿង។

    គ្រោះអគ្គិភ័យខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង ១:២០នាទីរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវ៣៦៩ ក្រុម៩ ភូមិអូរអណ្តូរទី១ សង្កាត់ព្រែកប្រា ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ 

តាមប្រភពពីម្ចាស់ផ្ទះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ដោយពួកគាត់នៅអង្គុយនៅខាងក្នុងផ្ទះក្រោយមកស្រាប់តែឮស្នូសំឡេងផ្ទុះក៏រត់មកមើលឃើញអណ្តាតភ្លើងឆាបឆេះរាលដាលយ៉ាងសន្ធោសន្ធៅ ភ្លាមនោះដែរគាត់ក៏ស្រែកឲ្យអ្នកក្បែខាងមកជួយនាំគ្នាយកធុងនិងទុយោទឹកបាញ់ទប់ស្កាត់ជាបណ្តោះអាសន្នរួចនាំគ្នារាយការណ៍ទៅសមត្ថកិច្ចជំនាញសុំរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍បន្ទាន់។       

    ក្រោយពីទទួលបានដំណឹងខាងលើលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបញ្ជាអោយរថយន្តពន្លត់អ្គិភ័យគ្រប់គោលដៅចេញទៅជួយបាញ់ពន្លត់ភ្លាមៗផងដែរ។

ក្រោយពីកម្លាំងជំនាញចុះទៅដល់បាញ់ពន្លត់ចប់ឃើញថាប្រេីប្រាស់រថយន្តការិយាល័យអគ្គិភ័យ អស់ចំនួន ១០គ្រឿង ទើបរលត់ទៅវិញជាស្ថាពរនៅវេលាម៉ោង១៤:១០នាទី ថ្ងៃខែឆ្នាំដដែល។

ក្នុងហេតុការណ៍ខាងលើមិនមានអ្នក ស្លាប់និងរបួសនោះទេ គឺខូចខាតតែប្រភេទសំណង់: ថ្មក្រោមឈើលើ  ទំហំ៦m x ៧m +ខូចខាត : ទូរទឹកកក ចំនួន១ គ្រឿង ម៉ាសុីនបោកខោអាវ ចំនួន១ គ្រឿង និងសំភារៈប្រើប្រាស់មួយចំនួន( ខូចខាតទាំងស្រុង )

...

ចំពោះមូលហេតុកម្លាំងជំនាញបញ្ជាក់ថាមកពី ឆ្លងចរន្តអគ្គិសនីទើបបង្កទៅជាអគ្គិភ័យ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print