លោក គង់ គឹមនី អញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សកម្ពុជាស្រុកកោះញែក និងប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ លោក គង់ គឹមនី ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ អញ្ជេីញសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាស្រុក និងប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាកោះញែក។

ពិធីនេះ មានការអញ្ជេីញចូលរួមពីសំណាក់លោក លោកស្រី អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត លោក ប្រធានក្រុមការងារគណបក្សខេត្ត ចុះមូលដ្ឋានស្រុក ព្រមទាំងសមាជិក សមាជិកា និងយុវជនបក្សស្រុកសរុប ៣០០នាក់ ពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សស្រុកកោះញែក ខេត្តមណ្ឌលគិរី។

ក្នុងឱកាសនោះ លោក គង់ គឹមនី បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស ជូនចំពោះអង្គពិធីទាំងមូលផងដែរ។ ជាមួយគ្នានេះ លោក បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកថ្មីទាំងអស់ ដែលបានសម្រេចចិត្តយ៉ាងត្រឹមត្រូវ ក្នុងការចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែងតែនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងជាកម្លាំងដឹកនាំប្រទេសឆ្ពោះទៅរកសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ 

បន្ថែមលើសនេះ លោកបានណែនាំដល់មន្ត្រីគណបក្សមូលដ្ឋាន ត្រូវខិតខំយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋឱ្យបានល្អ និងឆាប់រហ័ស ដោយមិនមានការរើសអើង។ បន្តជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដើម្បីធានាបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋ។ ត្រូវរក្សាស្មារតីសាមគ្គីភាពផ្ទៃក្នុង និងបន្តចុះមូលដ្ឋានជួយដោះស្រាយបញ្ហាប្រឈម និងក្តល់ការលំបាករបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

ពិធីនេះបានបញ្ចប់ទៅក្រោមបរិយាកាសរីករាយ ស្និទ្ធស្នាល និងបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់សមាជិកបក្សទាំងអស់ ក្នុងការបន្តរួមគ្នាកសាង និងអភិវឌ្ឍស្រុកកោះញែក ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print