ខេត្តកំពត៖ អនុវត្តតាមបទបញ្ជា លោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត និងសម្របសម្រួលនីតិវិធីដោយឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលា ដំបូងខេត្តកំពត នៅវេលាម៉ោង១៨:២០នាទី ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងការិយាល័យប្រឆាំងគ្រឿង ញៀន និងកម្លាំងអង្គភាពយុត្តិធម៌ដឹកនាំដោយលោក វរសេនីយ៍ឯក សេង វិច្ឆិកា មេបញ្ជាការរង ទទួលជំនាញ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកទឹកឈូ បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិកំពង់កណ្តាល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។
+ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖
១. ឈ្មោះ កែវ ណូត ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរឥស្លាម សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិកំពង់កណ្តាល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្ដកំពត ។
២.ឈ្មោះ ម៉ាន់ សារីហ្វាស ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរឥស្លាម សញ្ជាតិខ្មែរមុខរបរកសិករ រស់នៅភូមិកំពង់កណ្តាល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។
+ វត្ថុតាងចាប់យករួមមាន៖
– គ្រឿងញៀនចំនួន១៤កញ្ចប់(១២កញ្ចប់តូចនិង២កញ្ចប់ធំ)ទម្ងន់២១៤,១២ក្រាមថ្លឹងទាំងសំបកថង់។
– ទូរស័ព្ទដៃចំនួន០៣គ្រឿង។
– ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០៣។
– ថង់ច្រកគ្រឿងញៀនមួយចំនួន។
– ឧបករណ៍ជក់គ្រឿងញៀន០៣សម្រាប់។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងខាងលើត្រូវបានការិយាល័យជំនាញ នៃមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទ ល្មើសកងរាជអាវុធហត្ថខេត្តកំពត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពតដើម្បីអនុវត្តតាមនីតិវិធី៕










