កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ បញ្ជូនទៅសាលាដំបូងខេត្តកំពតពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពត៖ អនុវត្តតាមបទបញ្ជា លោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត  និងសម្របសម្រួលនីតិវិធីដោយឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលា ដំបូងខេត្តកំពត នៅវេលាម៉ោង១៨:២០នាទី ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងការិយាល័យប្រឆាំងគ្រឿង ញៀន និងកម្លាំងអង្គភាពយុត្តិធម៌ដឹកនាំដោយលោក វរសេនីយ៍ឯក សេង វិច្ឆិកា មេបញ្ជាការរង ទទួលជំនាញ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកទឹកឈូ បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិកំពង់កណ្តាល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។

+ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖

១. ឈ្មោះ កែវ ណូត ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរឥស្លាម សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិកំពង់កណ្តាល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្ដកំពត ។

២.ឈ្មោះ ម៉ាន់ សារីហ្វាស ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរឥស្លាម សញ្ជាតិខ្មែរមុខរបរកសិករ រស់នៅភូមិកំពង់កណ្តាល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។

    

+ វត្ថុតាងចាប់យករួមមាន៖ 

– គ្រឿងញៀនចំនួន១៤កញ្ចប់(១២កញ្ចប់តូចនិង២កញ្ចប់ធំ)ទម្ងន់២១៤,១២ក្រាមថ្លឹងទាំងសំបកថង់។

 – ទូរស័ព្ទដៃចំនួន០៣គ្រឿង។

 – ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០៣។

 – ថង់ច្រកគ្រឿងញៀនមួយចំនួន។

 – ឧបករណ៍ជក់គ្រឿងញៀន០៣សម្រាប់។

     បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងខាងលើត្រូវបានការិយាល័យជំនាញ នៃមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទ ល្មើសកងរាជអាវុធហត្ថខេត្តកំពត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពតដើម្បីអនុវត្តតាមនីតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print