ពាក់ព័ន្ធ ប្រធាន ស្នាក់ការ បរិស្ថាន សហគមកូនដំរី ដែល ចាប់ គោយន្ដ ២គ្រឿង របស់ ពលរដ្ឋ ដឹកមែកឈេីដឹកអុសជំរឹតយកលុយចំនួន ៥០ម៉ឺន រៀល ត្រូវបានដកតំណែងមកជា មន្ត្រី បំរើ ការ នៅ មន្ទីរ បរិស្ថាន ខេត្ត ឧត្តរមានជ័យ វិញ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ ដោយមានការ ណែនាំ ពី លោក មាន ចាន់ យ៉ាដា អភិបាល នៃគណៈអភិបាលខេត្ត ឧត្តរមានជ័យ នៅថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០២៦ លោក ប្រធាន មន្ទីរ បរិស្ថាន ខេត្ត ឧត្តរមានជ័យ បានដកហូតថវិកាពី ប្រធាន ស្នាក់ការ បរិស្ថាន សហគមន៍ កូនដំរី ចំនួន ៥០ម៉ឺន រៀល ប្រគល់ ជូន ប្រជាពលរដ្ឋ វិញ ។ ប្រជាពលរដ្ឋ បាន ថ្លែងអំណរគុណចំពោះលោកអភិបាល ខេត្ត ដែល បាន ជួយ អន្តរាគមន៍ រកយុត្តិធម៌ជូន ពួកគាត់ រងគ្រោះដោយសារប្រធាន ស្នាក់ការ បរិស្ថាន សហគមកូនដំរី ជម្រិតទារលុយ ជាទង្វើពុករលួយ អនុវត្ត ខុសពីតួនាទី ភារកិច្ច ប៉ះពាល់ដល់សង្គមជាតិ ។

ចំណែក លោក ប្រធាន ស្នាក់ការ បរិស្ថាន សហគមន៍ កូនដំរី ត្រូវ បានដកតំណែងមកជា មន្ត្រី បំរើ ការ នៅ មន្ទីរ បរិស្ថាន ខេត្ត ឧត្តរមានជ័យ វិញ ។

សូមបញ្ជាក់ថា ៖ ពាក់ព័ន្ធ ប្រធាន ស្នាក់ការ បរិស្ថាន សហគមកូនដំរី ដែល ចាប់ គោយន្ដ ២គ្រឿង របស់ ពលរដ្ឋ ដឹកមែកឈេីដឹកអុសជំរឹតយកលុយចំនួន ៥០ម៉ឺន រៀល (គោយន្ដ ១យក ២៥ម៉ឺន រៀល) នោះ ត្រូវ បាន លោក មាន ចាន់ យ៉ាដា អភិបាល ខេត្ត ឧត្តរមានជ័យ ណែនាំ អោយ ប្រធាន ស្នាក់ការ បរិស្ថាន នោះ ត្រូវតែយកលុយមកអោយ ប្រជាពលរដ្ឋ វិញ មិនត្រូវធ្វើបាបប្រជាពលរដ្ឋក្រីក្របែបនេះឡើយ ពិសេសពួកគាត់គ្មមានបទល្មើស ។ ផ្ទុយទៅវិញ បើមានបទល្មើសត្រូវអនុវត្តតា ច្បាប់ មិនមែនទារលុយតាមអំពើចិត្តឡើយ។ ទីបំផុត ! នៅព្រឹក ថ្ងៃទី ៦ កញ្ញា ឆ្នាំ ២០២៦ នេះ លោក មន្ត្រី បរិស្ថាន នោះ បាន យកលុយមកឱ្យប្រជាពលរដ្ឋវិញ !
បន្ទាប់ ពី ប្រគល់ លុយ ជូន ប្រជាពលរដ្ឋ វិញ គ្រប់ ចំនួន លោក ប្រធាន ស្នាក់ការ បរិស្ថាន ក៏ត្រូវ ដកតួនាទី មកជាមន្ត្រី បម្រើការនៅ មន្ទីរ បរិស្ថាន ខេត្ត ឧត្តរមានជ័យ វិញ ។ តាមពិតបើបញ្ឈរជើង ឬ វិន័យរដ្ឋបាល ទើបល្អជាងនេះ ចៀវវាងមានមន្ត្រីគ្រាប់ល្ពៅបែបនេះ ធ្វើឱ្យកិត្តិយសមន្ត្រីស្អាតស្អំ មន្ត្រីបម្រើរាស្រ្ត ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print