ភ្នំពេញ ៖ អាគារចាស់ម្តុំផ្សារអូរឫស្សីមួយកន្លែងបានបាក់ធ្លាក់កំទិចថ្ម ប៉ះចំម៉ូតូពលរដ្ឋខូចខាតអស់៣គ្រឿង សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស ។ ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង៥ល្ងាចថ្ងៃទី០៦ខែកញ្ញាឆ្នាំ២០២៦ នៅច្រកឌឿងហែម ខាងកេីតផ្សារអូរឫស្សី ផ្លូវ១០៧ សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា អាគារម្តុំទីតាំងកេីតហេតុ គេជាអាគារសំណងចាស់ៗ រៀបឆ្នាំមកហើយ ហេីយខណៈពេលកេីតហេតុ នៅចំនុចច្រកឌឿងហែម ជាកន្លែងទទួលផ្ញើម៉ូតូ ក៍ស្រាប់តែបាក់កំទិចថ្មអាគារធ្លាក់មកលើម៉ូតូ បណ្ដាលឲ្យខូចខាតអស់ចំនួន៣គ្រឿង តែសំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស ។
ករណីនេះ បន្ទាប់ពីកេីតហេតុ អាជ្ញាធរមូលដ្ឋាន បានចុះទៅកន្លែងកើតហេតុ ធ្វើការហ៊ុំព័ទ្ធ មិនអោយមនុស្សឆ្លងកាត់ទីនោះ និងរងចាំអោយផ្នែកជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យអាគារទាំងនោះផងដែរ ៕
ដោយ ៖ ភារ៉ា ដង្កោ









