លោកបណ្ឌិត យង់ ពៅ ៖ រាជរដ្ឋាភិបាលយើង គួរមានតែត្រូវដំណើរការយន្តការត្រួតពិនិត្យនិក្ខេបបទវិទ្យាសាស្ត្រច្បាស់លាស់ មុននឹងផ្ដល់វិញ្ញាបនបត្រស្មើនឹងបណ្ឌិត ឬទទួលស្គាល់ថាបណ្ឌិត !

ចែករំលែក៖

ភ្នំពេញ ៖ អ្នកតាមដានបញ្ហានយោបាយ និងសង្គម លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា នាថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២៦ បានស្នើដល់រាជរដ្ឋាភិបាលយើង គួរមានតែត្រូវដំណើរការយន្តការត្រួតពិនិត្យនិក្ខេបបទវិទ្យាសាស្ត្រច្បាស់លាស់ មុននឹងផ្ដល់វិញ្ញាបនបត្រស្មើនឹងបណ្ឌិត ឬទទួលស្គាល់ថាបណ្ឌិត ! ។ លោកបណ្ឌិត យង់ ពៅ លើកពាក្យខ្លីថា ៖ […]បណ្ឌិត ដើមពោធិ៍…!

អ្នកតាមដានបញ្ហានយោបាយ និងសង្គម លោកបណ្ឌិត យង់ ពៅ រូបនេះបានបន្តថា ៖ ខ្ញុំសង្កេតឃើញមួយរយៈនេះ
ក្នុងបណ្ដាញសង្គមល្បីសញ្ញាបត្របណ្ឌិត ដើមពោធិ៍និងបណ្ឌិតនាងគង្ហីង (នាងធរណី) …!

លោកស្នើដល់ រាជរដ្ឋាភិបាលយើង គួរមានតែត្រូវដំណើរការយន្តការត្រួតពិនិត្យនិក្ខេបបទវិទ្យាសាស្ត្រច្បាស់លាស់ មុននឹងផ្ដល់វិញ្ញាបនបត្រស្មើនឹងបណ្ឌិត ឬទទួលស្គាល់ថាបណ្ឌិត។

អ្នកតាមដានបញ្ហានយោបាយ និងសង្គម លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា ៖ ជនទាំងឡាយដែលទទួលសញ្ញាបត្រកម្រិតបណ្ឌិត ជាជនដែលមានឧបនិស្ស័យជាគ្រូបង្រៀន (ឬសាស្ត្រាចារ្យ) អ្នកស្រាជ្រាវជាន់ខ្ពស់ អ្នកផ្តល់ធាតុចូលទស្សនៈសង្គមឬទស្សនវិជ្ជាដឹកនាំឬគោលនយោបាយ…។ ចុះបើបណ្ឌិតទទួលបានយ៉ាងងាយៗ នោះគោលនយោបាយដឹកនាំរដ្ឋយើងវាទៅជាយ៉ាងម៉េចទៅវិញ…? តើកិត្តិយសវិស័យសិក្សាធិការជាន់ខ្ពស់យើងទៅជាយ៉ាងម៉េចវិញ? តើអនាគតយុវជន នឹងទៅជាយ៉ាងម៉េចវិញ?
តើយើងគួរបណ្ដែតបណ្ដោយបែបនេះទៀតដែរឬទេ?

...

ប្រភព ៖ បណ្ឌិត@ យង់ ពៅ YANG PEOU

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print