មេគុកខេត្តប៉ៃលិន និងកូនចៅ៣នាក់ទៀត ត្រូវបានដកតំណែងក្រោយធ្លាយវីដេអូហិង្សាលើអ្នកទោស

ចែករំលែក៖

ខេត្តប៉ៃលិន ៖ មេគុកខេត្តប៉ៃលិន និងកូនចៅ៣នាក់ទៀត ត្រូវបានដកតំណែងក្រោយធ្លាយវីដេអូហិង្សាលើអ្នកទោស ហើយត្រូវបានចែកចាយរូបភាពនោះព្រោងព្រាត។ ក្នុងនោះរួមមាន ៖ លោក កូវ កឿត ប្រធានពន្ធនាគារខេត្តប៉ៃលិន និងមន្ត្រី៣នាក់ទៀត គឺ លោក សុប ពិសិទ្ធិ អនុប្រធានការិយាល័យប្រតិបត្តិ, លោក សុខ អ៊ា អនុប្រធានការិយាល័យសន្តិសុខពន្ធនាគារ និង លោក ទូច រក្សា ប្រធានផ្នែកសុខាភិបាល ត្រូវបានថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ ផ្អាកការងារបណ្ដោះអាសន្ន ។ ការសម្រេចនេះ បានធ្វើឡើងបន្ទាប់ពី បែកធ្លាយវីដេអូប្រើហិង្សាលើគ្នាទៅវិញរវាង អ្នកជាប់ឃុំនិងអ្នកជាប់ឃុំ នៅក្នុងពន្ធនាគារកាលពីពេលកន្លងទៅថ្មីៗនេះ ។

គេមានចម្ងល់ថា ៖ ហេតុអី ! ក៏អស់លោកខាងលើចូលចិត្តជិះសេះលែងដៃ មិនស្គាល់ពីតួនាទី ភារកិច្ចរបស់ខ្លួន ។ ម្យ៉ាងទៀតជ្រុលជាផ្អាកការងារហើយ បណ្តេញចេញពីក្របខ័ណ្ឌកាន់តែប្រពៃ ៕ 

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print