គណៈបញ្ជាការឯកភាពក្រុងបាវិត សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្តដល់ទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ចំនួន ២ ទីតាំងតាមបណ្ដឹងរបស់ម្ចាស់វីឡា

ចែករំលែក៖

ខេត្តស្វាយរៀង:គណៈបញ្ជាការឯកភាពក្រុងបាវិត សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្តដល់ទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ចំនួន ២ ទីតាំងតាមបណ្ដឹងរបស់ម្ចាស់វីឡា។

សមត្ថកិច្ចនគរបាលបានអោយដឹងថា នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពក្រុង ដឹកនាំដោយ លោក រ៉េត រក្សា អភិបាលរងក្រុង សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្ត ដឹកនាំដោយលោក ស្រេង ហួត ស្នងការរងនគរបាលខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពី លោកស្រី ស៊ុន យ៉ឺត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះដល់ទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ចំនួន ២ ទីតាំងតាមបណ្ដឹងរបស់ម្ចាស់វីឡា​ ក្នុងភូមិបាវិតកណ្ដាល និងបន្តធ្វើរដ្ឋបាលចំហរ ចំនួន ១ ទីតាំងក្នុងភូមិបាវិតលើ សង្កាត់បាវិតដោយ

សមាសភាពចូលរួមមាន លោកអធិការរងក្រុង លោកមេបញ្ជាការរងមូលដ្ឋាន អ.ហ ក្រុង លោកនាយករងរដ្ឋបាលក្រុង លោកនាយរងប៉ុស្ដិ៍រដ្ឋបាល មេភូមិបាវិតកណ្ដាល មេភូមិបាវិលើ និងកម្លាំងនគរបាលខេត្តក្រុង។

ជាលទ្ធផល ក្រុមការងារ បានឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងរួមមាន 

ទីតាំងទី១ ផ្ទះរបស់លោក យិន សុវីរ៉ា ស្ថិតនៅភូមិបាវិតកណ្ដាល បានប្តឹងមកសមត្ថកិច្ច ពាក់ព័ន្ធករណីសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៥ នាក់ (ប្រុស) ជាជនជាតិ ចិន និងវត្ថុតាងរួមមាន ទូរសព្ទដៃផ្ទាល់ខ្លួន ទូរសព្ទដៃចម្រុះ Laptop និងលិខិតឆ្លងដែន។ 

ទីតាំងទី២ ផ្ទះរបស់លោក នង ណាឃីម ស្ថិតនៅភូមិបាវិតលើ បានប្ដឹងមកសមត្ថកិច្ចពាក់ព័ន្ធករណីសង្ស័យ ការទិញគណនីធនាគារចល័ត ឃាត់ខ្លួនជនសង្ស័យបានសរុបចំនួន ៣ នាក់ (ស្រី ១ នាក់) ជាជនជាតិ វៀតណាម ទូរសព្ទដៃចម្រុះ និងលិខិតឆ្លងដែន។ 

អំឡុងពេលចុះប្រតិបត្តិការ សមត្ថកិច្ចមានការសង្ស័យរថយន្ដ ម៉ាកកាម៉ារី ពណ៌ស ស្លាកលេខ ភ្នំពេញ 2BG-6821ជាបក្សពួករបស់ជនសង្ស័យ ក៏ធ្វើការប្រដេញ និងឃាត់បានចំណុចផ្ទះវីឡារបស់លោក ញឹម សំណាង ស្ថិតនៅភូមិបាវិតកណ្ដាល និងបានឃាត់ខ្លួនមនុស្សសរុបចំនួន ៤ នាក់ (ស្រី ១ នាក់) ជាជនជាតិ វៀតណាម និងវត្ថុតាងរួមមាន ទូរសព្ទដៃចម្រុះ ទូរសព្ទដៃផ្ទាល់ខ្លួន ដុំ wifi  កាំភ្លើងឆក់ លិខិតឆ្លងដែន ត្រា និងឯកសារក្លែងក្លាយមួយចំនួន។

ចំពោះជនសង្ស័យ និងវត្ថុតាងទាំង ៣ ទីតាំងខាងលើ សមត្ថកិច្ចបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីបន្តតាមនីតិវិធី​ ហេីយទីតាំងខាងលេី​ ក្រុមការងារ​ បានសម្រេចប្រគល់ជូនម្ចាស់វិញ។

...

ដោយឡែក ចំពោះការចុះធ្វើរដ្ឋបាលចំហ ផ្ទះល្វែងរបស់លោកស្រី ព្រំ សុជា បានត្រួតពិនិត្យឃើញមានជនបរទេសស្នាក់នៅសរុបចំនួន ៣ នាក់ (ប្រុស) ជាជនជាតិ ចិន។ ជនបរទេសខាងលើ មានលិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាពត្រឹមត្រូវ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print