បាត់ចេញពីផ្ទះ៥ថ្ងៃត្រូវបានគេប្រទះឃើញដេកស្លាប់ធុំក្លិនស្អុយទៅហេីយ

ចែករំលែក៖

ភ្នំពេញ៖ សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងផ្ទះគេទុកចោលមួយកន្លែងដោយមានសភាព ធំុក្លិនស្អុយ បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរខាងនាំគ្នាប្រាប់ទៅសមត្ថកិច្ចអោយចុះមកពិនិត្យ​ កាលពីវេលាម៉ោង១០:៣០នាទីយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវលេខ៣៦៩ ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុប្រជាពលរដ្ឋរស់នៅក្បែរខាងធំុក្លិនស្អុយជះមកយ៉ាងខ្លាំងក៏នាំគ្នាដើរទៅមើលស្រាប់តែប្រទះឃើញបុរសម្នាក់បានដេកស្លាប់នៅក្នុងផ្ទះគេទុកចោលមួយកន្លែង។ ក្រោយមកក៏មានបុរសម្នាក់ដើរមកមើលបញ្ជាក់ថាត្រូវជាសាច់ញាតិរបស់គាត់បានបាត់ចេញពីផ្ទះ៥ថ្ងៃមកហើយ បន្ទាប់មកក៏នាំគ្នារាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យសព។

...

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់យកខ្សែហ៊ុមព័ទ្ធជុំវិញសព រួចរាយការណ៍ទៅសមត្ថកិច្ចជំនាញកុសល្យវិច័យឲ្យចុះមកពិនិត្យសព។ ក្រោយសមត្ថកិច្ចជំនាញពិនិត្យរួចក៏ធ្វើកំណត់ហេតុប្រគល់សពឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print