ឆេះផ្ទះពលរដ្ឋមួយកន្លែងក្នុងខណ្ឌដូនពេញផ្អើលដល់សមត្ថកិច្ចជំនាញចុះអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋមួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវព្រះសុីសុវត្ថិ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កឲ្យមានការភ្ជាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរខាងរាយការណ៍ទៅសមត្ថកិច្ចសុំរថយន្តពន្លត់អគ្គិភ័យទៅជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ជាបន្ទាន់ នាវេលាម៉ោង១១:៤០នាទីយប់ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

 

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញអណ្តាតភ្លើងបានឆាបឆេះចេញពីផ្ទះកើតហេតុរួចបន្តឆេះរាលដាលទៅលើផ្ទះក្បែរខាងយ៉ាងសន្ធោសន្ធៅ ភ្លាមៗនោះពលរដ្ឋក៏បានរាយការណ៍ទៅកម្លាំងនគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញសុំរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍បន្ទាន់។

 

ក្រោយពីទទួលបានដំណឹងករណីអគ្គិភ័យខាងលើនេះភ្លាម លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យជំនាញ បានបញ្ជាអោយរថយន្តពន្លត់អគ្គិភ័យគ្រប់គោលដៅចេញទៅជួយបាញ់ទឹកពន្លត់ភ្លាមៗ។

...

 

ក្រោយពីកម្លាំងជំនាញធ្វើប្រតិបត្តិការបាញ់ពន្លត់ចប់ឃើញថាបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ជាច្រើនគ្រឿងទើបរលត់ទៅវិញជាស្ថាពរ ក្នុងនោះដែរមិនមានអ្នកស្លាប់និងរបួសនោះទេ ពោលគឺខូចខាតតែផ្ទះនិងសម្ភារៈមួយចំនួនធំប៉ុណ្ណោះ។ ចំពោះមូលហេតុនៃការឆេះសមត្ថកិច្ចជំនាញនឹងធ្វើការស្រាវជ្រាវនៅពេលក្រោយ៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print