ខេត្តបាត់ដំបង៖ យូរតាមការផ្សាយរបស់ផេកបញ្ជាការដ្ឋានកងរាជរដ្ឋខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី០៩ ខែកញ្ញានេះបានឲ្យដឹងថា នៅវេលាម៉ោង ២០:២០នាទី ថ្ងៃ៤ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងការិយាល័យជំនាញនៃកងរាជអាវុធហត្ថខេត្តបាត់ដំបង បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ហូ រិទ្ធី ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិកំពុងឆ្លង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។
+វត្ថុតាងដកហូត
១. ម្ស៉ៅក្រាមពណ៌ ស ថ្លាម៉ាទឹកកក (ICE) ចំនួន ០២កញ្ចប់ ទម្ងន់ ៦.៦៧ក្រាម(ទាំងសំបក)។ជនសង្ស័យឈ្មោះ ហូ រិទ្ធី បានឆ្លើយសារភាពថាគ្រឿងញៀនដែលសមត្ថកិច្ចដកហូតគឺខ្លួនទិញពីមេក្លោងឈ្មោះ រិន សារួន ភេទប្រុស អាយុ ៣៣ឆ្នាំ ។
រហូតដល់វេលាម៉ោង ១២:១០នាទី ០៥.០៩.២០២៦ នៅចំណុចភូមិកំពង់ឆ្លង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង កម្លាំងការិយាល័យជំនាញបានបន្តឃាត់ខ្លួនជនសង្ស័យ ០១នាក់ទៀតដែលជាមេក្លោងរបស់ ហូ រិទ្ធីឈ្មោះ រិន សារួន ហៅ ឌី ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។
+វត្ថុតាងដកហូត
១.ម្សៅក្រាមពណ៍ ស ថ្លា ម៉ាទឹកកក (ice)ចំនួន ០៤កញ្ចប់ ទម្ងន់ ៣៥២.២២ក្រាមក្រាម (ថ្លឹងទាំងសំបក)។
រហូតដល់វេលាម៉ោង១៨:៣០នាទី ០៦ខែកញ្ញាឆ្នាំ ២០២៦ នៅចំណុចភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងការិយាល័យជំនាញបានបន្តឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ដែលជាបក្សពួករបស់ឈ្មោះ រិន សារួន :
១.ឈ្មោះ ជា ស្រស់ ហៅ តឿ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
២.ឈ្មោះ ញុឹប សីហា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
+វត្ថុតាងដកហូត:
១.ទូរស័ព្ទចំនួន ០២គ្រឿង ។
ដោយជនសង្ស័យឈ្មោះ រិន សារួន បានឆ្លើយសារភាពថាគ្រឿងញៀនដែលសមត្ថកិច្ចដកហូតគឺខ្លួនទិញពីមេក្លោងឈ្មោះ ហេង រតនៈភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅខេត្តសៀមរាប។ រហូតដល់វេលាម៉ោង០០:២០នាទី ០៧ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កម្លាំងការិយាល័យជំនាញខេត្តបាត់ដំបង សហការជាមួយកម្លាំងការិយាល័យជំនាញខេត្តសៀមរាប បានបន្តឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ទៀត:
១.ឈ្មោះ ហេង រតនៈ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ ជាងឡាន រស់នៅភូមិតាផុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
២.ឈ្មោះ សុខ ស្រីនាង ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
+វត្ថុតាងដកហូត
១.ម្សៅក្រាមពណ៍ ស ថ្លា ម៉ាទឹកកក (ice) ចំនួន ០២កញ្ចប់ ទម្ងន់ ៥១.០៤ក្រាម (ថ្លឹងទាំងសំបក) ។
២.ទូរស័ព្ទ ចំនួន ០១គ្រឿង។
៣.ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០១ ។
៤.ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងមួយចំនួន ។
+សរុប ម្សៅក្រាមពណ៍ ស ថ្លា ម៉ាទឹកកក(ice) ចំនួន ០៨កញ្ចប់ ទម្ងន់ ៤០៩.៩៣ក្រាម (ថ្លឹងទាំងសំបក) ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕
ដោយ៖ សុរិយា










