ទូរស័ព្ទជាង ១ពាន់គ្រឿង ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរាជធានី បន្តចុះត្រួតពិនិត្យទីតាំងផ្ទះមួយកន្លែងនៅខណ្ឌទួលគោក

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦​ បានបន្តប្រតិបត្តិការ បានឆ្មក់ឆែកឆេរទីតាំងផ្ទះលេខ១៤៧DZ ផ្លូវលេខ១៩២Z ក្រុមទី២៣ ភូមិ៩ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានរកឃើញ កេសទូរស័ព្ទដៃចំនួន០៧កេស មានទូរស័ព្ទចំនួន ១១៤៥គ្រឿង ,គ្រឿងបន្លាស់កុំព្យូទ័រចំនួន១៦កេស សរុបរួមមានចំនួន៤៧១គ្រឿងបន្លាស់។

ក្នុងប្រតិបត្តិការខាងលើនេះ ធ្វើឡើងក្រោមបទបញ្ជាផ្ទាល់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំអនុវត្តប្រតិបត្តិការបង្ក្រាបផ្ទាល់ដោយ លោក សុខពេញវុធ អភិបាលរងរាជធានី និងលោកវរសេនីយ៍ឯក ស៉ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក ក្រោមការសម្របសម្រួលនីតិវិធីច្បាប់ដោយលោក ទិន សុចិត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

ក្នុងនោះដែរ កម្លាំងបានឆែកឆេរទីតាំងផ្ទះខាងលើក៏បានប្រទះឃើញវត្ថុតាងរួមមាន៖ កេសទូរស័ព្ទដៃចំនួន០៧កេស មានទូរស័ព្ទចំនួន ១១៤៥គ្រឿង ,គ្រឿងបន្លាស់កុំព្យូទ័រចំនួន១៦កេស សរុបរួមមានចំនួន៤៧១គ្រឿងបន្លាស់។

ជាលទ្ធផលមន្ត្រីជំនាញនៃការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការត្រួតពិនិត្យលើសម្ភារៈដែលជាវត្ថុតាង ដើម្បីស្វែងរកបទល្មើសជាលទ្ធផលឧបករណ៍ទាំងនោះពុំមានទិន្នន័យពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (SCAM ONLINE) ទេ។

...

ក្រោយត្រួតពិនិត្យចប់សព្វគ្រប់កម្លាំងចម្រុះបានសម្រេចប្រគល់វត្ថុតាង និងមនុស្សម្នាក់ឈ្មោះ សុខ សុផានី ទៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីធ្វើការសាកសួរតាមនីតិវិធីបន្ត។ ក្រៅពីនេះកម្លាំងពុំបានដកហូតសម្ភារៈអ្វីផ្សេងទេ ដោយឡែកទីតាំងផ្ទះ ត្រូវបានប្រគល់ជូនម្ចាស់ផ្ទះគ្រប់គ្រង និងថែរក្សាវិញ៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print