ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌចំការមនសហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌចុះអនុវត្តសាលក្រមរបស់តុលាការរឹបអូសផ្ទះមួយកន្លែង កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ រហូតមកដល់ពេលនេះគឺភាគីខាងម្ចាស់ផ្ទះបានយល់ព្រមដោយសុំរុះរើអីវ៉ាន ក្រោយពីសុំក្នុងរយៈពេល២សប្តាហ៍កន្លងមកនេះនៅចំណុចផ្ទះលេខ៣២Eo ផ្លូវ៣៤៨ ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្នុងការចុះអនុវត្តដីការបស់តុលាការវឹបអូសផ្ទះខាងលើដោយមានការសម្របសម្រួលពីលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យបុរសម្នាក់ដែលជាតំណាងម្ចាស់ផ្ទះខាងលើនិងស្ត្រីចាស់ជរា៤នាក់ស្នាក់នៅបណ្តោះអាសន្នរយៈពេល២សប្តាហ៍កន្លងមកនេះដោយមិនមានអ្នកតវា៉ក្ដីនៅសាលាដំបូងរាជធានីភ្នំពេញនោះទេ ។
គួរបញ្ជាក់ថា លើកទី៣នេះត្រូវបានតុលាការប្រគល់ផ្ទះឲ្យទៅម្ចាស់ភាគីម្ចាស់ដើមបណ្ដឹងតែម្តង៕
...
ដោយ៖ ស រស្មី