ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ប្រភព ពីលោក ម៉េត មាសភក្តី អ្នកនាំពាក្យ និងជាអភិបាលរងខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ៖ ក្នុងជំហានទី២ ដីឡូតិ៍ និងផ្ទះចំនួន ៥០៩ខ្នងបន្ថែមពីការសាងសង់ជំហានទី១ចំនួន ២៥០ខ្នង ត្រូវបានរាជរដ្ឋាភិបាលសងសង់ និងប្រគល់ជូនជនភៀសសឹក នៅភូមិស្រះកែវ ឃុំចុងកាល់ ស្រុកចុងកាល់ ដែលជាប្រជាពលរដ្ឋភៀសសឹកមកពីស្រុកបន្ទាយអំពិល ក្រុងសំរោង និងស្រុកអន្លង់វែង ដោយមានការចាប់ឆ្នោតដោយតម្លាភាព ក្រោមអធិបតីភាព លោក មាន ចាន់យ៉ាដា អភិបាលខេត្ត។
ជាការគិតគូរពីជម្រកស្នាក់នៅបណ្តោះអាសន្នបានសមរម្យ ក៏មានការស្ថាបនាផ្លូវក្រាលគ្រួសក្រហម បណ្តាញទឹក-ភ្លើង រៀបចំមណ្ឌលសុខភាព សាលារៀន ទីផ្សារសហគមន៍ និងឆាប់ៗនេះនឹងមានបន្ថែមអាជីវកម្មចាំបាច់មួយចំនួនទៀតដូចជា សាខាក្រុមហ៊ុនដឹកជញ្ជូនចូលដល់ទីតាំងដើម្បីបង្កលទ្ធភាពដល់ការរស់នៅប្រកបរបរចិញ្ចឹមជីវិត ៕
...
ដោយ ៖ សិលា










