ទីលានចាក់សំរាមថ្មី នៅភូមិទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល នឹងបើកឱ្យដំណើរការចាក់សំរាមជាលើក ដំបូង នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៧ ខាងមុខនេះ

ចែករំលែក៖

ភ្នំពេញ៖ លោក ហួត ហៃ បានបញ្ជាក់ថា៖ ទីលានចាក់សំរាមថ្មី នៅផ្លូវលេខ៥១ ភូមិទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល នឹងបើកឱ្យដំណើរការចាក់សំរាមជាលើកដំបូង នៅថ្ងៃទី០១ មករា ឆ្នាំ២០២៧ ខាងមុខនេះ ដោយត្រូវផ្ទេរពីទីលានចាក់សំរាមចាស់នាខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង បានបញ្ជាក់ឱ្យដឹងបែបនេះ ខណៈលោក ចូលរួម ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុម ប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី៣ អាណត្តិទី៤ ជាមួយ លោក ជួប ខុន សមាជិកក្រុមប្រឹក្សាតំណាង លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ។
លោក ហួត ហៃ បានបញ្ជាក់ថា៖ ទីលានចាក់សំរាមថ្មីនេះ មានទំហំ១៤៣ហិចតា ដោយជំហានទី១បានរៀបចំរួចរាល់ ជាស្តង់ដា អន្តរជាតិតែម្តង។ការប្រមូលថវិកាពីការបង់ថ្លៃសំរាមនេះ យើងប្រមូលបានប្រមាណ២លានដុល្លារ ក្នុង១ខែ ។ យើងបានចំណាយមានចំនួនច្រើនជាងនេះ ពោលគឺនៅខាតបង់នូវឡើយទេ។ ក្រុមហ៊ុនប្រមូល ដឹកជញ្ជូនប្រមូលសំរាមទាំង៣ ប្រមូលសំរាមបានប្រមាណ ៤១០០តោន ក្នុងមួយថ្ងៃ ខណៈ កាលពីមុនមានក្រុមហ៊ុនតែមួយ បរិមាណសំរាមដែលប្រមូលបាន មានត្រឹមតែ ២៧០០តោនក្នុងមួយថ្ងៃប៉ុណ្ណោះ។ ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) អាជ្ញា ធរនិងកងកម្លាំងរបស់រាជធានីភ្នំពេញ អនុវត្តការងារបានល្អប្រសើរ នោះគឺដោយសារខណ្ឌនីមួយៗបានម្ចាស់ការក្នុងការ បង្ក្រាប ហើយពិសេសថែមទៀតនោះ គឺបានការសហការ យ៉ាងល្អពីសំណាក់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ចំណែក រាជធានីភ្នំពេញទទួលបានពានរង្វាន់ពីអង្គការសុខ ភាពពិភពលោក លើកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ តាមរយៈការអនុវត្តគម្រោង “ការដឹកជញ្ជូនមានសុវត្ថិភាព សកម្ម និងលើកកម្ពស់សុខភាព ការជំ រុញសុខភាព និងការកាត់បន្ថយវិសមភាពក្នុងការធើ្វដំណើរក្នុងទីក្រុង” គឺបានមកពីការចូលរួមខិតខំប្រឹងប្រែងទាំងអស់គ្នា ទាំងក្រុមប្រឹក្សារាជធានី រដ្ឋបាលរាជធានី ខណ្ឌ សង្កាត់និងមន្ទីរចំណុះឱ្យរដ្ឋបាលរាជធានីផងដែរ។ ក្នុងមួយខែកន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបំពេញការងារបានយ៉ាងល្អ ទាំងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ពិសេសការបង្ក្រាបទប់ស្លាត់បទល្មើសផ្សេងៗនិងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) បានល្អប្រសើរ។ការទុកដាក់ គ្រប់គ្រងទុកដាក់សំរាមបានល្អនិងការជួលជុល ថែទាំផ្លូវ លូ ប្រឡាយបានល្អជាដើម។
លោក ជួប ខុន បានបញ្ជាក់ថា៖ សមាជិកក្រុមប្រឹក្សារាជធានី ក៏បានអរគុណ ចំពោះ អាជ្ញាធររាជធានីភ្នំពេញផងដែរ ចំពោះការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់បានល្អ ក្នុងការរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេក វិទ្យា(ONLINE SCAMS)បានល្អ និងការរៀបចំអនាម័យ បរិស្ថានបានល្អផងដែរ ព្រមទាំងចូលរួមអបអរសាទរ ដែលរាជធានីភ្នំពេញទទួលបានពានរង្វាន់ពីអង្គការសុខភាពពិភព លោក៕. ដោយ៖ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print