អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ សហការជាមួយគណៈបញ្ជាការឯកភាពសង្កាត់ចោមចៅទី៣ចុះឃាត់រថយន្តកុងតឺន័រដែលបង្កការស្ទះចរាចរណ៍ក្រោយផ្គេីនការណែនាំ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ សហការជាមួយគណៈបញ្ជាការឯកភាពសង្កាត់ចោមចៅទី៣ ដឹកនាំដោយលោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ លោកសុទ្ធ សុជាតិ ចៅសង្កាត់រងទី១ និងក្រុមការងារ បានចុះឃាត់រថយន្តធន់ធ្ងន់(កុងតឺន័រ)ដែលចតតម្រាមគ្នាជាជួរៗ នៅលេីកំណាត់ផ្លូវជាតិលេខ៤ ភូមិអង្គ បង្កផលប៉ះពាល់ដល់ចរាចរណ៍ជារៀងរាល់ទោះបីចេញលិខិតណែនាំជាច្រេីនលេីកច្រេីនសារក៏ដោយ។

លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានឲ្យដឹងថា ទីតាំងខាងលេីជាផែមួយសម្រាប់ទម្លាក់ទូកុងតឺន័រ ដឹកអីវ៉ាន់ ហេីយមួយថ្ងៃៗ ក្រុមរថយន្តកុងតឺន័រទាំងនោះតែងតែមកឈប់ចតតម្រាបគ្នាម្តង២ជួរ មានទាំងបញ្ច្រាសទិសដៅចរាចរណ៍បង្កឲ្យស្ទះចរាចរណ៍រាល់ថ្ងៃ ជាពិសេសអ្នកលក់ដូរក្បែរនោះ បិតមុខហាងមុនអាចលក់ដូរបាន។

លោក វ៉ា សាវឿន បន្តថា ទីតាំងខាងលេីរដ្ឋបាលសង្កាត់ -ខណ្ឌ មានធ្វេីការណែនាំនិងលិខិតជូនដំណឹងជាច្រេីនលេីកច្រេីនសារមកហេីយ មិនត្រឹមតែប៉ុណ្ណោះអាជ្ញាធរក៏ធ្លាប់ឃាត់យករថយន្តរក្សាទុកមួយរយះហេីយប្រគល់រថយន្តមកវិញ តែមកដល់បច្ចុប្បន្ន ក្រុមរថយន្តខាងលេីនៅតែផ្គេីនមិនស្តាប់ការណែនាំ ទេីបលោក ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព ចុះចាប់រថយន្តដែលឈប់ចតលេីចិញ្ចេីមផ្លូវ បង្កផលប៉ះពាល់យកទៅរក្សាទុកដេីម្បីធ្វេីកិច្ចសន្យាបន្ថែម។

...

លោក ចៅសង្កាត់បញ្ជាក់ទៀតថា រថយន្តដែលឃាត់យកទៅរក្សាទុកមិនមានបង់ប្រាក់ពិន័យនោះទេ គ្រាន់តែទុកធ្វេីកិច្ចសន្យា លែងឲ្យមានការចតបែបនេះទៀត៕ដោយ៖សុខាសែនជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print