ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ខណៈជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបុកគ្នានៅពេលដែលអ្នកបើកបររថយន្តMazda បើកចេញពីខារ៉ាអូខេ ហើយអ្នកបើកម៉ូតូ ស្កុបពី ចាំហ្វាំងមិនទាន់ក៏បុកពេញទំហឹង។
ហេតុការណ៍នេះកើនឡើងកាលពីវេលាម៉ោង ១១និង៣០ នាទីយប់ថ្ងៃទី ១០ខែកញ្ញាឆ្នាំ ២០២៦ នៅត្រង់ចំណុចមុខខារ៉ាអូខេមួយកន្លែង នៅតាមបណ្ដោយផ្លូវ ២០០៤ ខាងលិចស្តុបវត្តអង្គតាមិញ ដែលស្ថិតនៅក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញមានរថយន្ត១គ្រឿងម៉ាក Mazda ពាក់ស្លាកលេខភ្នំពេញ2BK-5300 បើកចេញពីខារ៉ាអូខេ នៅចំណុចខាងលើ ស្របពេលនោះក៏មានម៉ូតូ ស្កុបពី ១គ្រឿងពាក់ស្លាកលេខភ្នំពេញ1KJ-5648. បើកបរដោយបុរសម្នាក់ចាប់ហ្វាំងមិនទាន់ក៏ជ្រុលទៅបុក រថយន្តMazda ត្រូវពីចំហៀងពេញទំហឹង បណ្តាលឲ្យបុរសនោះរងរបួសធ្ងន៉តែម្តងចំណែកអ្នកបើកបររថយន្តបើករត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ចំណែកមូតូសមត្ថកិច្ចយកទៅរក្សាទុកបណ្ដោះអាសន្ន រង់ចាំធ្វើការស្រាវជ្រាវរករថយន្តយកមកដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ សីហា សែនសុខ









