សម្តេចតេជោ ហ៊ុន សែន ស្នើដល់បងប្អូនធ្វើដំណើរទៅបុណ្យភ្ជុំបិណ្ឌ ត្រូវគោរពច្បាប់ចរាចរណ៍ យោគយល់អធ្យាស្រ័យគ្នា និងមានសុខសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថ្លែងនៅក្នុង Facebook Pgae ថា៖ ថ្ងៃនេះ១៣រោច ខែភទ្របទ ត្រូវនឹងបិណ្ឌ១៣។ នៅសល់តែ២ថ្ងៃទៀតនឹងដល់ថ្ងៃភ្ជុំបិណ្ឌធំដែលជាថ្ងៃជួបជុំពុទ្ធសាសនិកនៅតាមវត្តអារាមនានានៅទូទាំងប្រទេស។សំរាប់ខ្ញុំបិណ្ឌឆ្នាំនេះបានតែមួយវត្តប៉ុណ្ណោះ ដោយការរវល់ខ្លាំងពេក និងកំពុងត្រៀមទៅភ្ជុំធំនៅថ្ងៃសៅរ៍ខាងមុខនេះ។

សម្តេចតេជោ បន្តថា៖ សូមបងប្អូនធ្វើដំណើរគោរពច្បាប់ចរាចរណ៍ និងបើកបគោរពច្បាប់ យោគយល់និងអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក និងសូមមានសុខសុវត្ថិភាពគ្រប់ៗគ្នា។

សម្តេចតេជោបន្តទៀតថា៖ សូមកុសលផលបុណ្យទាំងអស់បានដល់បងប្អូនជនរួមជាតិ ទាំងក្នុងនិងក្រៅប្រទេស រាប់ទាំងកងកម្លាំងកម្ពុជាដែលកំពុងបំពេញបេសកកម្មរក្សាសន្តិភាពនៅក្រៅប្រទេសក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិផងដែរ៕

...

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print