នារីម្នាក់ជិះម៉ូតូមិនប្រយ័ត្នជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រចតស្ងៀមលើចិញ្ចើមផ្លូវ បណ្ដាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗក្រោយពេលជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុកផ្ទប់ពីក្រោយរថយន្តកុងតឺនេរចតស្ងៀមលើចិញ្ចឹមផ្លូវយ៉ាងពេញទំហឹង។

 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង១២:៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវជាតិលេខ៣ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហរតុគេឃើញ រថយន្តកុងតឺន័រមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 4A-6838បានឈប់ចតចោលនៅលើចិញ្ចើមផ្លូវជាតិលេខ៣ ក្រោយមកស្រាប់តែគេឃើញនារីរងគ្រោះម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក hong da scoopyពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1FC-4214 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកផ្ទប់ពីក្រោយរថយន្តកុងតឺន័រយ៉ាងពេញទំហឹងបណ្តាលឲ្យម៉ូតូខូចខាតផ្នែកខាងមុខធ្ងន់ធ្ងរ ចំណែកនារីរងគ្រោះវិញបានរងរបួសធ្ងន់ត្រូវបានដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗផងដែរ។

...

 

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយនៅពេលក្រោយ៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print