ភ្នំពេញ ៖ យោងតាមការបង្ហោះផ្សាយរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជានៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ បានឲ្យដឹងថា សហរដ្ឋអាមេរិកបានដើរតួនាទីការទូតដ៏សំខាន់ក្នុងការសម្របសម្រួលឱ្យមានការសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរជាប្រវត្តិសាស្ត្រ រួមជាមួយដៃគូអាស៊ានរបស់យើង ហើយនៅតែបន្តគាំទ្រយន្តការត្រួតពិនិត្យនៅលើមូលដ្ឋាន ដូចជា ក្រុមអ្នកសង្កេតការណ៍អាស៊ានដែលរួមចំណែកដល់ស្ថិរភាពតាមព្រំដែន និងលើកកម្ពស់សន្តិសុខរយៈពេលវែងនៅទូទាំងតំបន់។
លោកស្រី Aleks Zittle ភារធារីស្ថានទូតអាមេរិក បានជួបជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលដឹកនាំដោយប្រទេសហ្វីលីពីន ដើម្បីស្តាប់អំពីការងាររបស់ក្រុមនេះក្នុងការសង្កេតការអនុវត្តបទឈប់បាញ់នៅតាមព្រំដែនកម្ពុជា-ថៃ។
កិច្ចប្រជុំនេះបានបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះកម្ពុជា និងថៃ ខណៈដែលប្រទេសទាំងពីរកំពុងខិតខំរក្សាសន្តិភាព និងដោះស្រាយភាពខ្វែងគំនិតរបស់ពួកគេដោយសន្តិវិធី៕
The United States played a key diplomatic role in brokering the historic Kuala Lumpur Peace Accords alongside our ASEAN partners and continues to support monitoring mechanisms on the ground, such as the ASEAN Observers Team (AOT), that contribute to border stability and advance long-term security across the region.
U.S. Chargé d’Affaires Aleks Zittle met with the Philippine-led AOT to hear about its work observing implementation of the ceasefire along the Cambodia-Thailand border. The meeting reaffirmed U.S. support for Cambodia and Thailand as they work to maintain peace and resolve their differences peacefully.
ប្រភព ៖ (PRU)











