ខេត្តបាត់ដំបង៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង១៧:៥០នាទី ដោយអនុវត្តនូវបទបញ្ជាយ៉ាងហ្មឹងម៉ាត់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំដោយ លោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការបង្ក្រាប នៅចំណុចភូមិនរា១ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ០៨នាក់ ១. ឈ្មោះ អ៊ុក សំណាង ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិខិត ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង, ២. ឈ្មោះ លី វីសាលី ហៅ ពៅ ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅភូមិនរា១ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង, ៣. ឈ្មោះ វណ្ណា សាលី ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិដំណាក់អំពិល ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង, ៤. ឈ្មោះ សេត គ្រីយ៉ា ហៅ បារាំង ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិនរា១ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង, ៥. ឈ្មោះ ទូច គីមស៊ឹង ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិសំរោងស្មោ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង, ៦. ឈ្មោះ បហ៊ាង ស្រី ហៅ ហុង ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង, ៧. ឈ្មោះ ហួត គឹមលាង ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិសំរោងអូរទ្រា ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង និង៨. ឈ្មោះ សំ វិរៈ ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិនរា១ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង នាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) សរុបចំនួន ៣ថង់ ទម្ងន់ ១២,៣៨ក្រាម, ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន ១គ្រឿង, ថង់ប្លាស្ទិកតូចៗពណ៌សថ្លា និងសម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន, ទូរស័ព្ទដៃចំនួន ៨គ្រឿង និងម៉ូតូចំនួន ៤គ្រឿង។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យខាងលើ ទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕
ដោយ៖ សុរិយា










