ជិះម៉ូតូចាប់ហ្វ្រ័ងដួលចូលក្រោមរថយន្តដឹកប្រេងកិនស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូជួបវាក់អឺជាមួយរថយន្តចតនៅខាងមុខចាប់ហ្វ្រ័ងបង្ខំដួលចូលក្រោមកង់រថយន្តដឹកប្រេងមួយគ្រឿងទៀតបណ្តាលឲ្យកិនស្លាប់ភ្លាមៗ។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅផ្លូវបេតុង សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡេីយទេ ភេទប្រុស មានវ័យប្រហែល៦០ឆ្នាំជាង។

ចំណែកអ្នកបេីកបររថយន្តដឹកប្រេងឈ្មោះសារិន សារ៉ន ភេទប្រុស អាយុ៣១ ឆ្នាំ មុខរបរបេីកបររថយន្តដឹកប្រេង ស្នាក់នៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តដឹកប្រេង ពាក់ស្លាកលេខភ្នំពេញ3F-6332 បើកស្របគ្នា(ទន្ទឹមគ្នា)ជាមួយម៉ូតូម៉ាកឃ្លីក ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ1HV-5740 លុះមកដល់ចំណុចកេីតហេតុស្រាប់តែម៉ូតូជួបអកហ្សឺជាមួយរថយន្តមួយគ្រឿងទៀតនៅខាងមុខដែលចតលេីចិញ្ចេីមផ្លូវក៏ចាប់ហ្វ្រ័ងបង្ខំរអិលដួលចូលក្រោមកង់រថយន្តដឹកប្រេងកិនស្លាប់ភ្លាមៗ។

...

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុហើយទាក់ទងទៅជំនាញមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយនៅពេលក្រោយ ។ចំណែកសព សមត្ថកិច្ចកំពុងស្វែងរកសាច់ញាតិមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print