ភ្នំពេញ ៖ អគ្គីភ័យមួយបានឆាបឆេះផ្ទះល្វែងមួយខ្នង បណ្ដាលឲ្យខូចខាតសម្ភារ:ជាច្រេីន បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋរាយការណ៍ទៅអាជ្ញាធរចុះអន្តរាគមន៍បាញ់ទឹកពន្លត់នាវេលាម៉ោង ១១:៤៩នាទីព្រឹក ថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចក្នុងបុរីឡាយគង់ ផ្ទះលេខ៤ ផ្លូវបេតុង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ម្ចាស់ផ្ទះឈ្មោះ ប៊ន ណាវី ភេទស្រី អាយុ៤៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់អំពូល សឡា ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនកេីតហេតុគេឃេីញមានផ្សែងហុយជាខ្លាំងចេញពីក្នុងផ្ទះរងគ្រោះ ខណៈម្ចាស់ផ្ទះបានចាក់សោរចោលទៅផ្សារ បាត់ ទេីបពលរដ្ឋរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានឲ្យចុះមកជួយអន្តរាគមន៍ បាញ់ទឹកពន្លត់។
ក្រោយពីទទួលបានព័ត៌មានករណីអគ្គិភ័យខាងលេី ភ្លាម អាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ចជំនាញបានចេញរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងមកបាញ់ទឹកពន្លត់ ដោយបានវាយសោរបំបែក និងបាញ់ទឹកអស់ចំនួន០៧គ្រឿងទេីបរលត់ទៅវិញជាស្ថាពរ នៅម៉ោង ១២:៥៥នាទី ថ្ងៃខែឆ្នាំដដែល។
សមត្ថកិច្ចបានបញ្ចាក់ថា ករណីអគ្គីភ័យខាងលេីនេះ មិនបណ្ដាលឲ្យមនុស្សរងរបួស ឬមានអ្នកស្លាប់នោះឡេីយ ដោយខូចខាតសម្ភារៈអំពូលសឡា ចំនួន១០០គ្រឿង ,ទូទឹកកក ,គ្រែពូក ,ម៉ាស៉ីនត្រជាក់ សម្លៀកបំពាក់ និងថវិការចំនួន៤០០$ ហេីយមូលហេតុនៃការឆេះនេះគឺ មកពីឆ្លងចរន្តអគ្គិសនី ៕
ដោយ ៖ ភារ៉ា ដង្កោ









