ខេត្តកំពង់ចាម ៖ មានការភ្ញាក់ផ្អេីលមួយបានកេីតឡេីង ខណៈកូនបង្កេីតយកកាំបិតខ្វែវកាប់សម្លាប់ឪពុក នៅវេលាម៉ោង១៩.៣៥នាទី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចភូមិស្វាយរ័ក្ស ឃុំសូរសែន្យ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
សមត្ថកិច្ចបានឲ្យដឹងថាបករណីឃាតកម្មមួយនេះបានបង្ករឡេីងដោយជនសង្ស័យឈ្មោះ លឹម ឡែន ភេទប្រុស អាយុ៣៥ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្វាយរ័ក្ស ឃុំសូរសែន្យ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ជាមនុស្សញៀនស្រា ផឹកស្រាស្រវឹង បានធ្វើសកម្មភាពយកកាំបិតខ្វែវកាប់ទៅលេីជនរងគ្រោះឈ្មោះ ពេជ លន់ ភេទប្រុស អាយុ៧០ឆ្នាំ ត្រូវជាឪពុកបង្កើតខ្លួន របួសចំគល់កផ្នែកខាងឆ្វេងមួយកាំបិតធ្ងន់ធ្ងរ និងបណ្ដាលឲ្យស្លាប់ភ្លាមៗនៅក្នុងផ្ទះទៀមរបស់ជនរងគ្រោះ ។
ចំពោះមូលហេតុគឺ ជនសង្ស័យស្រវឹងស្រា ខឹងនឹងឪពុកបណ្ដេញខ្លួនចេញពីផ្ទះ។
បច្ចុប្បន្ននេះជនសង្ស័យខាងលើត្រូវបាន នគរបាលឃាត់ខ្លួនដេីម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕
ដោយ ៖ ភារ៉ា ដង្កោ










