ប្រធានាធិបតីពូទីន មិនមានគម្រងជួបជាមួយ លោក ហ្សេលេនស្គី ក្នុងកិច្ចប្រជុំ G20 នៅ Miami

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថារូបលោកចង់ជួបប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅឯកិច្ចប្រជុំកំពូល G20 ក្នុងទីក្រុង Miami សហរដ្ឋអាមេរិក ដើម្បីចរចាគ្នាបិទបញ្ចប់សង្រ្គាម។ ប៉ុន្តែភ្លាមៗនោះខាងវិមានក្រឹមឡាំងបានចេញមុខច្រានចោល។

ការកត់សម្គាល់បែបនេះរបស់លោក ហ្សេលេនស្គី ធ្វើឡើងក្នុងបទសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦។ «វាមិនអាចទៅរួចឡើយ»។ នេះជាការគូសបញ្ជាក់របស់អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ប្រាប់ AFP ក្នុងទីក្រុងញូវដែលី កាលពីថ្ងៃសៅរ៍ ជាមួយការទទូចពីការទាមទាររបស់ទីក្រុងមូស្គូថា កិច្ចប្រជុំណាមួយអាចប្រព្រឹត្តទៅបាន លុះត្រាតែរៀបចំឡើងក្នុងទីក្រុងមូស្គូ។
មេដឹកនាំនៃបណ្ដាប្រទេសជាសមាជិក G20 គ្រោងនឹងជួបប្រជុំគ្នាក្នុងទីក្រុង Miami នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៦។ មកទល់នឹងពេលនេះមិនទាន់មាន ព័ត៌មានផ្លូវការ ឬការទទួលស្គាល់ថាតើលោក ពូទីន នឹងចូលរួមក្នុងកិច្ចប្រជុំនេះដែរឬក៏យ៉ាងណានោះទេ? នៅពេលត្រូវបានសាកសួរថាតើវិមានក្រឹមឡាំងកំពុងពិចារណាលើទីតាំងផ្សេងសម្រាប់ កិច្ចចរចាជាមួយលោក ហ្សេលេនស្គីដែរឬទេ? លោក Peskov បានឆ្លើយថារុស្ស៉ីត្រៀមលក្ខណៈជាស្រេចដើម្បីជួបលោក ហ្សេលេនស្គីក្នុងទីក្រុងមូស្គូ។
ក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍អាល្លឺម៉ង់ DW កាលពីថ្ងៃសុក្រកន្លងទៅនេះក្នុងប្រទេសកាណាដា លោក ហ្សេលេនស្គីបាននិយាយថាដំណើរទស្សនកិច្ចរបស់បេសកជនពិសេសអាមេរិក លោក Steve Witkoff និងលោក Jared Kushner ទៅកាន់ទីក្រុងកៀវ និងទីក្រុងមូស្គូ កាលពីសប្ដាហ៍មុន គឺជាសញ្ញាល្អមួយ ហើយថាវាពិតជាមានសារៈសំខាន់ដែលបេសកជនទាំង២ បំពេញទស្សនកិច្ចបែបនេះ។ លោក ហ្សេលេនស្គី ក៏បានប្រកាសផងដែរពីគម្រោងជួបលោកប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុងខែកញ្ញានេះ ខណៈទីក្រុងវ៉ាស៊ីនតោនកំពុងជំរុញឱ្យមានកិច្ចចរចាដោយផ្ទាល់រវាងមូស្គូ និងកៀវ៕

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print