កម្លាំងជំនាញនៃធិការដ្ឋាននគរបាលខណ្ឌសែន សុខ ឃាត់ខ្លួន ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ធ្វើសកម្មភាពកាច់បំផ្លាញលួចយកបង្គោលចំរឹងដែក មុខផ្ទះប្រជាពលរដ្ឋ 

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ត្រូវកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ធសែនសុខឃាត់ខ្លួនបានក្រោយពីជននេះធ្វើសកម្មភាពកាច់បំផ្លាញលួចយកបង្គោលចំរឹងដែក មុខផ្ទះប្រជាពលរដ្ឋ នៅសង្កាត់អូរបែកក្អម ។

 

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាកាលពីថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២៦ វេលាម៉ោង១៥ និង០០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានករណី ជនសង្ស័យ ០៣នាក់បានធ្វើសកម្មភាពលួចសម្ភារៈ នៅចំណុចក្នុងអគារទុកចោល ផ្លូវ២០០៤ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងជំនាញបានស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ដោយជនសង្ស័យ ដែលឃាត់ខ្លួនបាននោះមានឈ្មោះ ង៉ោ ចាក់ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះមិនពិតប្រាកដ (មានសារធាតុញៀន)។ចំណែកបក្ខពួក០២នាក់ទៀតគេចខ្លួន ។

...

 

បច្ចុប្បន្នកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខកំពុងធ្វើការស្រាវជ្រាវបន្តមុខសញ្ញាដែលគេចខ្លួន។ជនសង្ស័យ បច្ចុប្បន្នកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីអនុវត្តតាមនីតិវិធី៕ ដោយ៖ សីហា សែនសុខ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print