អធិការរងក្រុងប៉ោយប៉ែតទទួលបន្ទុក ការងារសន្តិសុខបេីករថយន្តរេចង្កូតពេញផ្លូវទៅបុកមនុស្សបណ្ដាលឱ្យរងរបួស ហេីយបេីករត់គេចខ្លួន

ចែករំលែក៖

ក្រុងប៉ោយប៉ែត ៖ មើលតាមវីដេអូ អាចលោកអធិការរងរូបនេះស្រវឹងស្រាទាំងថ្ងៃ គឺបើកឡានរេចង្កូតចូលទៅផ្លូវខាងជនរងគ្រោះបើកម៉ូតូ រួចបុកពេញទំហឹង ហើយធ្វើដូចជាមិនដឹងរឿងអី បើករថយន្តបន្តគេចពីកន្លែងកើតហេតុធ្វើព្រងើយ ។

សូមជម្រាបថា ៖ រថយន្តកាមរីបាឡែន របស់អធិការរងក្រុងប៉ោយប៉ែតទទួល បន្ទុកការងារសន្តិសុខ បេីករថយន្តរេចង្កូតទៅបុកមនុស្សបណ្ដាលឱ្យរងរបួសហេីយបេីករត់គេចខ្លួន ។  ហេតុការណ៍ បង្កគ្រោះថ្នាក់ចរាចរណ៍នេះកេីតឡេីងនៅវេលាម៉ោង ០១និង៤០នាទីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិមិត្តភាព សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បណ្ដាលមនុស្សរងរបួសធ្ងន់ស្រាលចំនួន៣នាក់។
ប្រភពពីប្រជាពលរដ្ឋប្រាប់ឱ្យដឹងថា ៖ គ្រោះថ្នាក់ចរាចរណ៍នេះភាគីខាងម៉ូតូបានធ្វើដំណើរពីជើងទៅត្បូងបញ្ច្រាសទិសគ្នាជាមួយនឹងរថយន្ត លុះមកដល់កន្លែងហេតុខាងលើគេឃើញរថយន្តរេចង្កូតមកបុកម៉ូតូយ៉ាងពេញទំហឹង គេសង្ស័យថាម្ចាស់រថយន្តស្រវឹងឫក៏អាចមើលទូរស័ព្ទ ក្រោយពីបង្ករគ្រោះថ្នាក់រួច បើករថយន្តរត់គេចខ្លួនបាត់តែម្តង ។
ករណីខាងលើនេះអ្នកយកព័ត៌មានយើងនៅមិនទាន់ទំនាក់ទំនងសុំការបំភ្លឺពីលោកអធិការរងខាងលើបាននៅឡើយ ។ ដូច្នេះចាំមើល ខ្លួនជាមន្ត្រីអនុវត្តច្បាប់ ហើយបំពានច្បាប់ អាចរួចខ្លួនពីសំណាញ់ច្បាប់ ឬត្រូវទទួលការអនុវត្តពិន័យរដ្ឋបាលពីអង្គភាពឈានដល់បណ្តេញចេញពីក្របខ័ណ្ឌ ? ៕
ដោយ ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print