គណៈបញ្ជាការឯកភាពខេត្តស្វាយរៀង បង្រ្កាប ទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ឃាត់ខ្លួនជនសង្ស័យ៣ នាក់ នៅទីតាំង ដឺវ័ន ស្ទីមសូណា & ម៉ាស្សា ក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង:គណៈបញ្ជាការឯកភាពខេត្តស្វាយរៀង បង្រ្កាប ទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)  ឃាត់ខ្លួនជនសង្ស័យ៣ នាក់ នៅទីតាំង ដឺវ័ន ស្ទីមសូណា & ម៉ាស្សា ក្រុងបាវិត។

សមត្ថកិច្ចនគរបាលបានអោយដឹងថា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពក្រុង ដឹកនាំដោយលោក គន សុវណ្ណវាសនា នាយករងរដ្ឋបាលក្រុង សហការជាមួយគណៈបញ្ជាការឯកភាពខេត្ត ដឹកនាំដោយលោក ម៉ែន អេង អភិបាលរងខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពី លោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះស្រាវជ្រាវ និងបង្រ្កាប ទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ស្ថិតនៅទីតាំង ដឺវ័ន ស្ទីមសូណា & ម៉ាស្សា ក្នុងភូមិបាវិតលើ សង្កាត់បាវិត។

សមត្ថកិច្ចបញ្ជាក់ថា ជាលទ្ធផល ក្រុមការងារ បានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៣ នាក់ (ប្រុស) មាន ២ សញ្ជាតិ ជនជាតិចិន ២ នាក់ (ប្រុស) និងជនជតិខ្មែរ ១នាក់ (ប្រុស) ព្រមទាំងវត្ថុតាងរួមមាន ទូរសព្ទដៃផ្ទាល់ខ្លួន ទូរសព្ទដៃចម្រុះ កុំព្យូទ័រយួរដៃ ធុង CPU អាយផេត ម៉ូនីទ័រ ដុំ CCTV ឧបករណ៍ចម្លងសម្លេង លិខិតឆ្លងដែន ចំនួន៣ក្បាល (ប្រុស២ និងស្រី១) ។

ចំពោះជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចបានបញ្ជូនទៅកាន់ការិ. ប្រឆាំងបទល្មើសបច្ចេកវិទ្យាខេត្តស្វាយរៀង។ រីឯទីតាំងខាងលើ ក្រុមការងារសម្រេចបិទជាបណ្ដោះអាសន្ន។

សូមបញ្ជាក់ថា សមាសភាពចូលរួមមាន លោកស្នងការរង លោកនាយរងការិ. ប្រឆាំងបទល្មើសបច្ចេកវិទ្យា លោកនាយរងការិ. ប្រឆាំងបទល្មើសគ្រឿងញៀន លោក សំ សំអុលអធិការនគរបាលក្រុង លោកអធិការរងក្រុង លោកនាយរងប៉ុស្ដិ៍រដ្ឋបាល អនុភូមិបាវិតលើ និងកម្លាំងនគរបាលខេត្តក្រុងផងដែរ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print